Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ISIS ត្រដរខ្យល់ ព្រោះ រុស្ស៊ី ចាប់ផ្តើម វាយប្រហារ តាមអាកាសហើយ

  • បោះពុម្ព

យោងតាម ព័ត៌មាន ស៊ីអិនអិន ចេញ ផ្សាយ នៅយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៥ នេះ បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បាន បើកការវាយប្រហារ តាមដែនអាកាស ជាលើក ដំបូងរបស់ខ្លួននៅ ក្នុងប្រទេសស៊ីរី ដោយវាយ ប្រហារលើ គោលដៅនៅជិត ទីក្រុង Homs នេះបើ តាម ការបញ្ជាក់ពី មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាម៉េរិក បានឲ្យដឹងយ៉ាងដូច្នេះ ។

បញ្ជាក់ ៖ រូបភាព ឯកសារ នៅព្រឹកថ្ងៃពុធ សភាជាន់ខ្ពស់ របស់រុស្ស៊ី បាន ផ្តល់ សិទ្ធិទៅឲ្យ លោកប្រធានាធិបតី រុស្ស៊ី Vladimir Putin ក្នុងការប្រើប្រាស់ កងកម្លាំង ទ័ពអាកាស នៅក្នុង ប្រទេសស៊ីរី ។ «ក្រុមប្រឹក្សា សហព័ន្ធ បាន សម្រេចគាំទ្រ សំណើររបស់លោក Putin ដោយទទួលបាន សម្លេងគាំទ្រ ១៦២សម្លេង ក្នុងការផ្តល់ សិទ្ធិប្រើប្រាស់ កងកម្លាំងរុស្ស៊ី នៅក្នុង ប្រទេស ស៊ីរី» នេះបើតាមនាយក បុគ្គលិក វិមាន Kremlin លោក Sergey Ivanov បានបញ្ជាក់ ឲ្យដឹងយ៉ាងដូច្នេះ ។ ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមាន សំណើមួយរបស់ ប្រធានាធិបតីស៊ីរី លោក Ba - shar al-Assad ដោយសុំជំនួយ យោធា ក្នុងការប្រយុទ្ធ ប្រឆាំងនឹង ក្រុមឧទ្ទាម រដ្ឋឥស្លាម ISIS ដែល កំពុងលុកលុយ នៅអ៉ីរ៉ាក់ និងស៊ីរី ៕