Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៉ីរ៉ង់រួមជាមួយក្រុមប្រទេសជាប់ឈូងសមុទ្រពែរ្ស គ្រោងបង្កើតសម្ព័ន្ធភាពជើងទឹក ដើម្បីធានាស្ថិរភាពក្នុងតំបន់

  • បោះពុម្ព

 កាលពីថ្ងៃសៅរ៍ មេបញ្ជាការទ័ពជើងទឹកអ៉ីរ៉ង់ បាននិយាយថា ប្រទេសខ្លួន និងអារ៉ាប៊ីសាអូឌីត ព្រមទាំង ប្រទេសចំនួន៣ទៀត ដែលនៅជាប់ឈូងសមុទ្រពែរ្ស កំពុងមានផែនការបង្កើតសម្ព័ន្ធភាពកងកម្លាំងជើងទឹក មួយ ដែលនឹងរួមមានទាំងឥណ្ឌា ក៏ដូចជាប៉ាគីស្ថានផងដែរ។

មេបញ្ជាការយោធាជើងទឹកអ៉ីរ៉ង់ មិនបានរៀបរាប់លម្អិតខ្លាំងឡើយអំពីសម្ព័ន្ធភាពនេះ ប៉ុន្តែបានអះអាងថា វានឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗ ហើយប្រទេស ដែលចូលរួមក្រៅពីអ៉ីរ៉ង និងអារ៉ាប៊ីសាអូឌីត មានដូចជា អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន កាតា អ៉ីរ៉ាក់ ប៉ាគីស្ថាន និងឥណ្ឌា។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ទីក្រុងតេហេរ៉ង់ បានព្យាយាមផ្សះផ្សទំនាក់ទំនងល្អក់កកររបស់ខ្លួន ជាមួយបណ្តារដ្ឋអារ៉ាប់មួយចំនួន នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។

កាលពីខែមីនា ឆ្នាំនេះ អារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ ទើបតែបានបញ្ចប់អរិភាពរយៈពេល៧ឆ្នាំរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀងដែលជួយសម្រុះ សម្រួល ដោយប្រទេសចិន ក្រោមហេតុផលភាពចាំបាច់សម្រាប់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ។