Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តៃវ៉ាន់ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត រយៈពេល ២ថ្ងៃ

  • បោះពុម្ព

 តៃវ៉ាន់ នឹងដឹកនាំការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ នៅមុនការបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ខ្លួន ស្របពេលដែនកោះមួយនេះ កំពុងបង្កើនការត្រៀមលក្ខណៈទប់ទល់នឹងការកើនឡើងនៃសកម្មភាពយោធារបស់ចិន។

ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតខាងលើ ដែលនឹងត្រូវធ្វើឡើងក្នុងតំបន់ ពីងទុង ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ ត្រូវបានធ្វើឡើង ចំពេលកម្ដៅនៃភាពតានតឹងរវាងទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ មិនមានភាពធូរស្រាលទាល់តែសោះ ដោយទីក្រុងប៉េកាំង បានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតចំនួន២ នៅក្បែរតៃវ៉ាន់កាលពីឆ្នាំ២០២២។

សូមបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ យន្ដហោះចម្បាំងចិន ៨គ្រឿង បានធ្វើសកម្មភាពនៅចម្ងាយត្រឹមតែ ៤៤គីឡូម៉ែត្រពីតំបន់ឆ្នេររបស់តៃវ៉ាន់ ហើយកាលពីខែឧសភា នាវាផ្ទុកយន្ដហោះចម្បាំងសានទុង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងដំណើរឆ្លងកាត់ដ៏កម្រមួយ នេះបើតាមការផ្សាយរបស់ AFP ។