Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុន រង់ចាំសាលក្រមសម្រេចពី UN ជុំវិញផែនការបញ្ចេញ ទឹកមានធាតុវិទ្យុសកម្ម ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

  • បោះពុម្ព

  (តូក្យូ)៖ ប្រទេសជប៉ុន នឹងទទួលបានរបាយការណ៍ចុងក្រោយពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ជុំវិញការអនុម័តផែនការបញ្ចេញ ទឹកមានធាតុវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៉ីម៉ា (Fukushima) ដែលរងការបំផ្លិចបំផ្លាញដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។

ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្រ្គូសស៉ី (Rafael Grossi) បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃទៅកាន់ ប្រទេសជប៉ុននៅថ្ងៃអង្គារនេះ ជាពេលដែលលោកនឹងត្រូវជួបនាយករដ្ឋមន្ត្រី លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) ក៏ដូចជាផ្តល់លទ្ធផលនៃការត្រួតពិនិត្យ សុវត្ថិភាពរយៈពេល ២ឆ្នាំរបស់ខ្លួន។

កន្លងមករដ្ឋាភិបាល និងមន្រ្តីជំនាញជប៉ុនអះអាងថា ទឹកត្រូវបានចម្រោះដើម្បីយកធាតុវិទ្យុសកម្មចេញភាគច្រើនហើយ និងមិនមានផលប៉ះពាល់ចំពោះ សុវត្ថិភាពនោះទេ។ ការសម្រេចចិត្តណាមួយរបស់ IAEA ត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅជប៉ុន នៅថ្ងៃអង្គារនេះទីក្រុងប៉េកាំង បានធ្វើការតវ៉ាម្តងទៀតដោយនិយាយថារបាយការណ៍របស់ IAEA មិនអាចជា «ច្រកផ្លូវ» សម្រាប់ការបញ្ចេញទឹកមានធាតុវិទ្យុសកម្ម ហើយបានអំពាវនាវឲ្យផ្អាកផែនការ។

រីឯ ក្រសួងការបរទេសជប៉ុនឲ្យដឹងថា ខ្លួនបានព្យាយាមជាច្រើនដង ដើម្បីពន្យល់តាមនិតិវិធីវិទ្យាសាស្ត្រ ក្នុងការបញ្ជាក់ពីគោលជំហររបស់ទីក្រុងតូក្យូដល់មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំង ប៉ុន្តែការពន្យល់នេះមិនត្រូវបានអើពើ៕

ដកស្រង់ពី៖ Fresh News