Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ធានាពីសុវត្ថិភាព នៃការបញ្ចេញទឹកចេញ ពីរោងចក្រនុយក្លេអ៊ែរ Fukushima របស់ជប៉ុន ចូលសមុទ្រ

  • បោះពុម្ព

 ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលហៅកាត់ថា IAEA កាលពីថ្ងៃអង្គារ បានផ្តល់ការធានាសុវត្ថិភាព ជាថ្មីម្តងទៀតលើផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកដែលឆ្លងកាត់ការចម្រោះសារធាតុ វិទ្យុសកម្ម រួចរាល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បើទោះជា មានការបង្ហាញក្ដីព្រួយបារម្ភយ៉ាងពីសំណាក់ប្រទេសចិន និងប្រទេសជិតខាងមួយចំនួនក៏ដោយ។

បរិមាណទឹកកខ្វក់ដ៏ច្រើន ត្រូវបានបង្កើតនៅក្នុងដំណើរការនៃការធ្វើឱ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រ។ ទឹកទាំងនោះ ត្រូវបានរក្សាទុកនៅក្នុងធុងជាង ១,០០០ធុង ដែលបានដំឡើងនៅនឹងកន្លែង បន្ទាប់ពីឆ្លងកាត់ប្រព័ន្ធចម្រោះយកសារធាតុវិទ្យុសកម្មភាគច្រើនចេញ លើកលែងតែសារធាតុទ្រីត្យូម ប៉ុន្តែធុងស្តុកទាំងនោះ គឺជិតអស់សមត្ថភាពផ្ទុកហើយ។

សារធាតុទ្រីត្យូមនេះ បើតាមការអះអាងអ្នកជំនាញ មួយចំនួន គឺមានផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់មនុស្ស និងបរិស្ថាន។

ទោះជាយ៉ាងណា ផែនការបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នេះមានភាពប្រទាំងប្រទិសខ្លាំងជាមួយប្រទេសជិតខាង ជាពិសេសជាមួយប្រទេសចិន ដែលបានជំទាស់ចំពោះផែនការនេះ រួមទាំងសហគមន៍នេសាទជប៉ុននៅ Fukushima ផងដែរ ដោយពួកគេបង្ហាញការព្រួយបារម្ភ ចំពោះសារធាតុវិទ្យុសកម្មនៅក្នុងទឹក ដែលអាចបង្កផលប៉ះពាល់ដល់ទឹកសមុទ្រ និងជីវិតសត្វសមុទ្រជាដើម នេះបើតាមការ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo។