Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ព័ន្ធមិត្តធំៗរបស់អាមេរិក ជំទាស់នឹងការប្រើប្រាស់ «គ្រាប់បែកចង្កោម» ក្នុងសង្រ្គាមនៅអ៊ុយក្រែន

  • បោះពុម្ព

 នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេស មិនលើក ទឹកចិត្តឱ្យប្រើប្រាស់គ្រាប់បែកចង្កោមនោះទេ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសពីផែនការផ្ដល់គ្រាប់បែក ប្រភេទនេះទៅឱ្យអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តធំៗរបស់អាមេរិកដូចជា នូវែលសេឡង់ អាល្លឺម៉ង់ អេស្ប៉ាញ និងកាណាដា បង្ហាញជំហរជំទាស់នឹងការប្រើប្រាស់ និងផ្គត់ផ្គង់គ្រាប់បែកចង្កោម។

គ្រាប់បែកចង្កោម អាចត្រូវបានគេប្រើប្រាស់តាមរយៈការទម្លាក់ចេញពីយន្ដហោះ ឬបាញ់ចេញពីកាំភ្លើងធំ ជាមួយការបញ្ចេញគ្រាប់បែកតូចៗរប៉ាត់រប៉ាយ ហើយអ្វីដែលជាបញ្ហាចោទ នោះគឺនៅក្នុងចំណោមគ្រាប់បែកចង្កោមមួយភាគធំ ត្រូវបានគេរាយការណ៍ថា មិនបានផ្ទុះភ្លាមៗនោះទេ ដែលនេះអាចនឹងបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្សនៅពេលក្រោយ។

បើតាមលោក Rishi Sunak ចក្រភពអង់គ្លេស ដែលជាប្រទេសហត្ថលេខីមួយលើអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម នឹងមិនផ្ដល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែននោះទេ ហើយក៏នឹងមិនធ្វើតាមរដ្ឋបាលលោក ចូ បៃដិន នោះដែរ ប៉ុន្តែនឹងបន្តគាំទ្រអ៊ុយក្រែនតាមវិធីផ្សេង។

សូមបញ្ជាក់ថា សម្ព័ន្ធមិត្តអាមេរិកភាគច្រើន គឺសុទ្ធសឹងស្ថិតក្នុងចំណោមប្រទេសចំនួន១២៣ នៃអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម បានរិះគន់ការបញ្ជូនគ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ហើយអះអាងថា ពួកគេ នឹងមិនផ្ដល់អាវុធប្រភេទនេះឱ្យទីក្រុងកៀវឡើយ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Guardian។