Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Erdogan ថា បើចង់ឱ្យតួកគីគាំទ្រស៊ុយអែតចូលជាសមាជិក NATO ទាល់តែប្រទេសតួកគីបានចូលជាមសាជិក EU ជាមុនសិន

  • បោះពុម្ព

 ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងគាំទ្រ បេក្ខភាពរបស់ប្រទេសស៊ុយអែតសម្រាប់អង្គការណាតូ ប្រសិនបើសហភាពអឺរ៉ុប យល់ព្រមបន្តកិច្ចចរចា សមាជិកភាពរបស់តួកគីក្នុងប្លុកនេះ ដែលជាប់គាំងជាយូរមកហើយជាមួយទីក្រុងអង់ការ៉ា។

ការវិវឌ្ឍន៍ចុងក្រោយបង្អស់ជុំវិញការប៉ុនប៉ងរបស់ប្រទេសស៊ុយអែត ដើម្បីយកឈ្នះការគាំទ្ររបស់លោក Erdogan បានកើតឡើងនៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅរដ្ឋធានី Vilnius នៃប្រទេសលីទុយ អានី ជាកន្លែងដែលមេដឹកនាំលោកខាងលិច ចង់បង្ហាញពីការរួបរួមក្នុងការប្រឈមមុខនឹងសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន។

សូមបញ្ជាក់ថា លោក Erdogan គ្រោងនឹងជួបនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Christensen នៅទីក្រុង Vilnius នៅថ្ងៃចន្ទម្សិលមិញ នេះបើតាមការចេញផ្សាយរបស់ AFP ។