Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីចិន អំពាវនាវ ឲ្យពិភពលោក រួមគ្នាកម្ចាត់ អំពើភេរវកម្ម

  • បោះពុម្ព

ប៉េកាំង ៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានលើកឡើង កាលពីថ្ងៃអាទិត្យថា ការវាយប្រហារអត្តឃាត នៅ ទីក្រុងប៉ារីស ប្រទេសបារាំង បានបង្ហាញឲ្យសហគមន៍ អន្តរជាតិឃើញច្បាស់ម្តងទៀតថា គ្រប់គ្នាត្រូវតែរួបរួមជា ធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា នេះ តាមសម្តីរបស់លោក ស៊ី ថ្លែងដូច្នេះថា « យើងត្រូវតែស្វែងយល់ឲ្យបានច្បាស់ ពីរោគសញ្ញា និងឬសគល់នៃបញ្ហា ជាពិសេស គឺការវាយប្រហារនានា ហើយវាមិនគួរមានប្រព័ន្ធត្រួតគ្នា លើបញ្ហានេះឡើយ»។

គួរបញ្ជាក់ថា ការថ្លែងរបស់លោក ស៊ី ជិនពីង ខាងលើនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូល នៃមេដឹកនាំពិភព លោកហៅកាត់ថា BRICS នៅទីក្រុង អាន់តាល់យ៉ា នៃប្រទេសតួកគី ដោយក្នុងនោះរួម មានដូចជា តួកគី, ចិន, ឥណ្ឌា, រុស្ស៊ី, និងអាហ្វ្រិកខាងត្បូងជាដើម ។

សម្រាប់កិច្ចប្រជុំ G20 នោះវិញ មិនមានវត្តមានរបស់លោក ប្រធានាធិបតីបារាំងចូលរួមនោះឡើយ ដោយលោក ជាប់ភារៈកិច្ចសំខាន់ លើផ្នែកការពារសន្តិសុខជាតិ ក្រោយការវាយប្រហារយ៉ាងដំណំ ពីពួកភេរវករ ដែលគេដឹងថា ជាបណ្តាញរបស់ ISIS ៕