Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អារ៉ាប៊ីសាអូឌីត ព្រមព្រៀងទិញយន្តហោះដ្រូនពីតួកគី

  • បោះពុម្ព

កាលពីថ្ងៃអង្គារ អារ៉ាប៊ីសាអូឌីត បានព្រមព្រៀងទិញយន្តហោះដ្រូនរបស់តួកគី ខណៈវាស្ថិតក្នុងចំណោម កិច្ចព្រមព្រៀងមានតម្លៃថ្លៃមួយចំនួន ដែលប្រធានាធិបតីតួកគី លោក តេយីព អឺដូហ្កាន់ សម្រេចបាន សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសលោក ដែលកំពុងតែជួបការលំបាក ហើយវាក៏ស្តែងឱ្យឃើញផងដែរពីការ ទទួលអត្ថប្រយោជន៍តបស្នងទៅវិញសម្រាប់ទីក្រុងអង់ការ៉ា ដែលបានមកពីការពុះពារផ្នែកការទូតរបស់ លោក អឺដូហ្កាន់ ក្នុងការផ្សះផ្សាទំនាក់ទំនងឡើងវិញជាមួយ ក្រុមមហាអំណាចអារ៉ាប់នៅជាប់ឈូងសមុទ្រពែរ្ស។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត SPA បានរាយការណ៍ថា លោក អឺដូហ្កាន់ និងរជ្ជទាយាទ អារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាម៉ាត់ ប៊ីន សាល់ម៉ាន់ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញ-លក់យន្តហោះដ្រូននោះ រវាងក្រុមហ៊ុនការពារជាតិតួកគី បេកា និងក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត។ យ៉ាងណាក្តី SPA ពុំបានផ្តល់ព័ត៌មានលម្អិតពីទំហំទឹកប្រាក់នៃកិច្ចព្រមព្រៀងឡើយ។

សូមបញ្ជាក់ថា លោក អឺដូហ្កាន់ បានធ្វើដំណើរមកដល់ទីក្រុងចេដា របស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃចន្ទ ដែលជាជើងឈប់សំចតដំបូង នៃដំណើរទស្សនកិច្ចរបស់លោក នៅតំបន់ឈូងសមុទ្រពែរ្ស។ លោក ប្រធានាធិបតីតួកគី ក៏បានធ្វើដំណើរទៅកាន់កាតា កាលពីថ្ងៃអង្គារ ហើយបន្តទៅអេមីរ៉ាត់អារ៉ាប់រួម នៅថ្ងៃពុធ នេះបើតាមការផ្សាយរបស់ AFP ។