Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេផ្តួចផ្តើមគំនិត ក្នុងហេតុការណ៍ វាយប្រហារនៅប៉ារីស ត្រូវបានប៉ូលិស កំណត់អត្តសញ្ញាណ

  • បោះពុម្ព

ប៉ារីស ៖ អាជ្ញាធរបារាំង អាចកំណត់មុខសញ្ញា បុរសពីរនាក់ ដែលពួកគេជឿជាក់ថា ជាមេផ្តួចផ្តើមគំនិត ក្នុងការបង្កើតគម្រោង និងចេញបញ្ជាវាយប្រហារនៅប៉ារីស ដែលបណ្តាលឲ្យមនុស្ស ១៣២នាក់ស្លាប់ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន NPR ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

តាមរយៈការដកស្រង់នូវប្រភព ដែលស្និទ្ធិទៅនឹង ក្រុមស៊ើបអង្កេត ក្នុងទីក្រុងប៉ារីស អាជ្ញាធរបារាំង ជឿជាក់ថា លោក Salim Benghalem ដែលមានសញ្ជាតិ ជាជនជាតិបារាំង ជាអ្នកផ្តួចផ្តើមគំនិត ដោយឡែកលោក Abdelhamid Abaaoud ជាអ្នកចេញបញ្ជា ទៅលើក្រុមភេវរករ។ ប្រភពដដែលបានឲ្យដឹងថា បុរសទាំងពីរស្ថិតនៅក្នុង ប្រទេសស៊ីរី៕