Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគ ២គ្រាប់ ក្រោយនាវាមុជទឹកអាមេរិក បង្ហាញខ្លួននៅកូរ៉េខាងត្បូង

  • បោះពុម្ព

 យោធាកូរ៉េខាងត្បូង និងជប៉ុន បានឱ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកអាមេរិកប្រដាប់ដោយ មីស៊ីលបាលិស្ទីគនុយក្លេអ៊ែរ បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេលជាង ៤ទសវត្សរ៍ មកនេះ។

បើតាមក្រសួងការពារជាតិជប៉ុន មីស៊ីលទាំង ២គ្រាប់ ដែលកូរ៉េខាងជើង បានធ្វើតេស្ដបាញ់ កាលពីព្រឹកថ្ងៃពុធ គឺជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ហើយមីស៊ីលទាំង ២គ្រាប់នេះ ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។

សូមបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃពុធ កើតមានឡើងជិតមួយសប្ដាហ៍ ក្រោយទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើឥន្ធនៈរឹង Hwasong-18 ដែលជាមីស៊ីលស៊េរីថ្មីចុងក្រោយគេបំផុតរបស់របបដឹកនាំលោក គីម ជុងអ៊ុន។

ម្យ៉ាងវិញទៀត ការធ្វើតេស្ដនេះ ទៀតសោត ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកប្រដាប់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកំពង់ផែនៃទីក្រុងប៊ូសាន ជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ១៩៨១មក នេះបើតាមការផ្សាយរបស់ AFP ។