Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សភាថៃ បដិសេធការតែងតាំងលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជុំទី២

  • បោះពុម្ព

 សភារបស់ថៃ កាលពីថ្ងៃពុធ បានបដិសេធមិនឱ្យមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតជុំទី២នេះនោះទេ។

សូមបញ្ជាក់ថា នៅថ្ងៃដដែលនោះ តុលាការធម្មនុញ្ញថៃ ក៏បានសម្រេចចិត្តព្យួរតំណែងសមាជិកសភាមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នដែរ តបតាមអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ។

គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ កាលពីថ្ងៃទី១២ ខែកក្កដា បានផ្តល់អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញថៃ ឱ្យព្យួរសមាជិកភាពសភារបស់លោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោក បានរំលោភលើច្បាប់បោះឆ្នោតពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ ដែលលែងដំណើរការជាយូរមកហើយ។

បន្ថែមពីលើនេះ តុលាការធម្មនុញ្ញថៃក៏យល់ព្រមបើកសវនាការលើសំណុំរឿងនេះផងដែរ ខណៈមានការរំពឹងជាច្រើនថា លោក Pita អាចនឹងត្រូវបានគេដកហូតសមាជិកភាពសភារបស់លោក។ លោក Pita ផ្ទាល់បាននិយាយថា នឹងផ្ដល់សិទ្ធិឱ្យគណបក្សភឿថៃ បង្កើតក្រុមចម្រុះថ្មី និងជ្រើសរើស បេក្ខជននាយករដ្ឋមន្ត្រីថៃ។

លោក Pita បានទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃ ហើយបានដើរចេញពីសភាថៃ នេះបើតាមប្រធានរដ្ឋសភាថៃ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ។