Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនព្រមានពីការវាយប្រហារនៃព្យុះទីហ្វុងទី៣ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍

  • បោះពុម្ព

 (ប៉េកាំង)៖ អាជ្ញាធរឧតុនិយមចិន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានព្រមានពីការលេចរូបរាងឡើងនៃព្យុះត្រូពិច ឈ្មោះ ខានូន (Khanun) ដែលត្រូវបានរំពឹងថា នឹងប្រមូលផ្តុំកម្លាំងយ៉ាងឆាប់រហ័សរហូតក្លាយជាព្យុះទីហ្វុង រួចហើយវាយប្រហារមកលើតំបន់ឆ្នេររបស់ប្រទេសចិន នៅសប្តាហ៍ខាងមុខនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣។ ការព្យាករបានបង្ហាញថា ព្យុះ Khanun ដែលឥឡូវស្ថិតនៅចម្ងាយប្រហែលជាង១,០០០គីឡូម៉ែត្រ ពីភាគខាងកើតនៃប្រទេសហ្វីលីពីន លើផ្ទៃមហាសមុទ្រប៉ាស៉ីហ្វិកនោះ ទំនងជានឹងធ្វើដំណើរទៅដល់ខេត្តចេជាំង (Zhejiang) ដែលស្ថិតនៅបណ្តោយឆ្នេរភាគខាងកើតចិន នៅថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ថា ខណៈដែលតំបន់ភាគខាងលិចនៃមហាសមុទ្រប៉ាស៉ីហ្វិក កំពុងឈានដល់ពេលដែលសម្បូរព្យុះទីហ្វុងបំផុត គឺចន្លោះខែសីហា-កញ្ញា ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ព្យុះទាំងនោះអាចនឹងកើតឡើងកាន់តែញឹកញាប់ និងកាន់តែកាចសាហាវ ដោយសារតែឥទ្ធិពលនៃការកើនឡើងកម្តៅភពផែនដី។

Khanun នឹងក្លាយជាព្យុះទីហ្វុងទី៣ ដែលវាយប្រហារលើប្រទេសចិន បន្ទាប់ពីព្យុះទីហ្វុង Doksuri ដែលបានទៅដល់កាលពីថ្ងៃសុក្រសប្តាហ៍នេះ និងព្យុះទីហ្វុង Talim ដែលបានទៅដល់កាលពីថ្ងៃទី១៧ ខែកក្កដា៕

ដកស្រង់ពី៖ Fresh News