Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណបក្សប្រឆាំងអាហ្រ្វិកខាងត្បូង អំពាវនាវឱ្យមេដឹកនាំក្រុមប្រទេស BRICS ធ្វើពហិកាចំពោះកិច្ចប្រជុំកំពូល ដើម្បីជាការគាំទ្រដល់លោក ពូទីន

  • បោះពុម្ព

 (ប្រេតូរីយ៉ា)៖ គណបក្សប្រឆាំងមួយរបស់ប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមេដឹកនាំនៃប្រទេសចិន ឥណ្ឌា និងប្រេស៉ីល នាំគ្នាធ្វើពហិកាចំពោះកិច្ចប្រជុំកំពូល BRICS ដែលនឹងត្រូវប្រារព្ធឡើងនៅអាហ្រ្វិកខាងត្បូង នាខែសីហា ដើម្បីធ្វើជាសកម្មភាពមួយបង្ហាញការគាំទ្រចំពោះប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលនឹងមិនបានមកចូលរួមដោយផ្ទាល់់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣។ កន្លងមក លទ្ធភាពដែលថាលោក ពូទីន អាចនឹងមកចូលរួមផ្ទាល់ក្នុងកិច្ចប្រជុំកំពូល BRICS គឺបានបង្កជាបញ្ហាឈឺក្បាលយ៉ាងខ្លាំងសម្រាប់ប្រទេសអាហ្រ្វិកខាងត្បូង ដែលជាម្ចាស់ផ្ទះរៀបចំ ដ្បិតលោកប្រធានាធិបតីរុស្ស៉ី ស្ថិតក្រោមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។

យ៉ាងណាមិញ ក្នុងខែកក្កដានេះ វិមានក្រឹមឡាំងបានបញ្ជាក់ច្បាស់ជាផ្លូវការហើយថា រូបលោកនឹងមិនបានធ្វើដំណើរមកចូលរួមដោយផ្ទាល់ឡើយ។ ថ្លែងអំលុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្ររបស់ខ្លួន មេដឹកនាំគណបក្ស Economic Freedom Fighters (EFF) ដែលជាគណបក្សធំជាងគេលំដាប់ទី៣ នៅអាហ្រ្វិកខាងត្បូង លោក ជូលីយូស ម៉ាឡេម៉ា (Julius Malema) បានអំពាវនាវឱ្យមេដឹកនាំប្រទេស BRICS ដទៃទៀត គឺចិន ឥណ្ឌា ហើយនិងប្រេស៉ីល កុំមកចូលរួមកិច្ចប្រជុំកំពូល BRICS ដូចគ្នា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយលោក ពូទីន។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលមានរួមមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង នឹងត្រូវរៀបចំឡើង នៅថ្ងៃទី២២-២៤ ខែសីហា ក្នុងទីក្រុងចូហានណេសបឺគ (Johannesburg)៕

ដកស្រង់ពី៖ Fresh News