Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៣គ្រឿង ត្រូវបានបាញ់ទម្លាក់ពីអាកាសនៅរដ្ឋធានីម៉ូស្គូ

  • បោះពុម្ព

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៣គ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើអាកាសនៅទីក្រុងមូស្គូ កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារមួយ ដែលបានបំផ្លាញអគារការិយាល័យចំនួនពីរ និងបានបិទអាកាសយានដ្ឋានអន្តរជាតិមួយកន្លែង ជាបណ្តោះ អាសន្ន។

ទីក្រុងម៉ូស្គូ និងតំបន់ជុំវិញ ដែលមានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន កម្រត្រូវបានគេ កំណត់ គោលដៅក្នុងអំឡុងពេលជម្លោះអ៊ុយក្រែនណាស់ ប៉ុន្តែនៅឆ្នាំនេះរងការវាយប្រហារដោយយន្តហោះដ្រូន ជាច្រើនលើក។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា អាកាសយានដ្ឋាន Vnukovo ត្រូវបានបិទប្រតិបត្តិការ ហើយជើងហោះហើរ ត្រូវបានប្តូរទិសទៅកាន់អាកាសយានដ្ឋានផ្សេងទៀត។ ប៉ុន្តែក្នុងរយៈពេលតិចជាងមួយម៉ោង ប្រតិបត្តិការហាក់ដូចជាត្រលប់មកធម្មតាវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លង ក្រសួងការពារជាតិរុស្ស៊ី ក៏បានប្រកាសថា ខ្លួនបានរារាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនមកលើតំបន់ម៉ូស្គូផងដែរ។ ការវាយប្រហារលើក្រុងម៉ូស្គូ បានកើតឡើងនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលអ៊ុយក្រែន បានបើកប្រតិបត្តិការវាយបក ដើម្បីដណ្តើមយកទឹកដីរុស្ស៊ីវិញ នេះបើតាមការផ្សាយរបស់ AFP ។