Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋប្រហារនៅនីហ្សេ៖ ក្រុមមេដឹកនាំអាហ្រ្វិកខាងលិច គំរាមធ្វើអន្តរាគមន៍យោធា

  • បោះពុម្ព

 (នីញ៉ាមេ)៖ បណ្តាប្រទេសនៅអាហ្រ្វិកខាងលិច កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ទណ្ឌកម្ម និងគំរាមប្រើកម្លាំងយោធា ប្រសិនបើមេដឹកនាំ ធ្វើរដ្ឋប្រហារនៅប្រទេសនីហ្សេ មិនព្រមឲ្យប្រធានាធិបតី លោក មហំាម៉ាត់ បាហ្សូម (Mohammed Bazoum) ត្រឡប់មកកាន់តំណែងវិញ ក្នុងរយៈពេលមួយសប្តាហ៍ ទេនោះ ខណៈអ្នកគាំទ្ររបបយោធាបានវាយប្រហារស្ថានទូតបារាំងប្រចាំនៅទីក្រុងនីញ៉ាមេ (Niamey)។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទទី៣១ ខែកក្កដា ឆ្នាំ២០២៣។

ចំណាត់ការរបស់បណ្ដាប្រទេសអាហ្វ្រិកខាងលិច ឬគេស្គាល់ថា ECOWAS ដែលមាន ១៥ប្រទេស ចំពោះការធ្វើរដ្ឋប្រហារលើកទី៧នៃតំបន់សាហែល (Sahel) ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានកើតឡើងនៅពេលដែលមនុស្សជាច្រើន បាននាំគ្នាដុតទង់ជាតិ និងគប់ដុំថ្មលើស្ថានទូតបារាំង ក្នុងរដ្ឋធានីនីញ៉ាមេ របស់ប្រទេស នីហ្សេ បង្ខំឲ្យប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក។

ក្នុងកិច្ចប្រជុំបន្ទាន់មួយ បណ្តាមេដឹកនាំ ECOWAS បានអំពាវនាវឲ្យមានការគោរពឡើងវិញនូវបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ដោយព្រមានអំពីការសងសឹក ប្រសិនបើមិនមាន ការប្រគល់អំណាចឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក បាហ្សូម ទេនោះ។

សេចក្តីថ្លែងការណ៍នៃមេដឹកនាំ ECOWAS បានគូសបញ្ជាក់ថា «វិធានការបែបនេះ អាចរាប់បញ្ចូលទាំងការប្រើប្រាស់កម្លាំងយោធា ដោយក្រុមមន្រ្តីការពារជាតិនឹងប្រជុំគ្នាជួបភ្លាមៗ ដើម្បីធ្វើកិច្ចការនោះឲ្យមានប្រសិទ្ធិភាព»។

គួរបញ្ជាក់ថា ECOWAS និងសហភាពសេដ្ឋកិច្ច និងរូបិយវត្ថុអាហ្វ្រិកខាងលិច ដែលមានសមាជិកចំនួន ៨ ប្រទេសបាននិយាយថា ចំណាត់ភ្លាមៗរបស់ពួកគេឆ្លើយតប នឹងរដ្ឋប្រហារ គឺជាការបិទព្រំដែនជាមួយប្រទេសនីហ្សេ ហាមឃាត់ជើងហោះហើរពាណិជ្ជកម្ម បញ្ឈប់ប្រតិបត្តិការហិរញ្ញវត្ថុ និងបង្កទ្រព្យសម្បត្តិជាតិ រួមទាំងបិទបញ្ចប់ ការផ្តល់ជំនួយ៕

ដកស្រង់ពី៖ Fresh News