Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋាភិបាលអូស្រ្តាលី៖ គ្មានសង្ឃឹមថាមានអ្នកនៅរស់រានមានជីវិត ពីហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា នោះទេ

  • បោះពុម្ព

 (កង់បេរ៉ា)៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles នៅថ្ងៃចន្ទនេះបាននិយាយថាអាជ្ញាធរមិនមានក្ដីសង្ឃឹមទៀតនោះទេ ក្នុងការស្វែងរកអ្នករស់រានមាន ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់ចូលសមុទ្រ អំឡុងការធ្វើសមយុទ្ធយោធាកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣។ ឧទ្ធម្ភាគចក្រមួយគ្រឿងខាងលើបានធ្លាក់ចូលសមុទ្រ អំឡុងចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំឈ្មោះ Talisman Sabre ដែលមានការចូលរួមពីយោធា ៣០,០០០នាក់ មកពីអូស្ត្រាលី សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀត។

ឧទ្ធម្ភាគចក្រយោធានេះបានធ្លាក់នៅក្បែកោះ Whitsunday ខណៈចូលរួមក្នុង ប្រតិបត្តិការមួយធ្វើឡើងកាលពីយប់ថ្ងៃសុក្រកន្លងទៅ។ គួរបញ្ជាក់ថា យោធាមកពីប្រទេសចំនួន៣ បានចូលរួមជាមួយប៉ូលិសអូស្ត្រាលី ក្នុងប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះមនុស្ស ៤នាក់ស្ថិតនៅលើឧទ្ធម្ភាគចក្រ MRH-90 Taipan ដែលបានធ្លាក់ចូលសមុទ្រ។

ប៉ុន្តែ រដ្ឋាភិបាលអូស្ត្រាលី ក៏បានសន្យាដែរថាពួកគេនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីស្វែងរកសាកសព និងស្រង់បំណែកឧទ្ធម្ភាគចក្រនេះ៕

ដកស្រង់ពី៖ fresh News