Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក និង បារាំង ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីកម្ទេចពួក ISIS

  • បោះពុម្ព

ប៉ារីស ៖ បន្ទាប់ពីការ វាយប្រហារ ដោយភេរវកម្ម នៅប៉ារីស កាលពី សប្តាហ៍មុន ការចងកំហឹង លើក្រុមរដ្ឋអ៊ីស្លាម IS កាន់តែកញ្ជ្រោលឥទ្ធិពលឡើង ស្របពេល ដែលមេដឹកនាំ បណ្តាប្រទេស លោកខាងលិច បានអះអាងថា នឹងធ្វើការវាយកម្ទេច ពួកភេរវករទាំងនោះ ឲ្យអស់ពីលើ ភពផែនដី នេះតែម្តង។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ និង លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃើរី បានជួបពិភាក្សាគ្នា នៅវិមាន អេលីហ្សេ នៃទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ដោយក្នុងនោះ ភាគីទាំងពីរ បានប្តេជ្ញា ប្រើប្រាស់នូវ កម្លាំងយោធាដ៏ខ្លាំងក្លារួមគ្នា ដើម្បីកម្ចាត់ក្រុម IS នៅប្រទេសស៊ីរី ឲ្យខ្ទេចតែម្តង។

គួរបញ្ជាក់ថា នេះជាការប្រកាស សងសឹកតែម្តង ពីសំណាក់បារាំង និង អាមេរិក ដោយសារតែ ពួកISនេះ មានគម្រោងបន្ថែមទៀត ក្នុងការវាប្រហារនៅបារាំង ព្រមទាំងអាមេរិក៕