Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បួគីណាហ្វាសូនិងម៉ាលីដែលសុទ្ធតែស្ថិតក្រោមរបបសឹក ព្រមានប្រឆាំងការធ្វើអន្តរាគមន៍យោធានៅប្រទេសនីហ្សេ ដែលកើតមានរដ្ឋប្រហារ

  • បោះពុម្ព

 (អាហ្រ្វិក)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសបួគីណាហ្វសូនិងម៉ាលី ដែលសុទ្ធតែស្ថិតក្រោមរបបដឹកនាំយោធាដូចគ្នា បានព្រមានថា សកម្មភាពអន្តរាគមន៍ណាមួយដោយប្រើកម្លាំងយោធានៅប្រទេសនីហ្សេ ដើម្បីស្តារអំណាចប្រធានាធិបតី លោក ម៉ូហាម៉ាត់ បាហ៊្សូម (Mohamed Bazoum) ដែលត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងនោះ នឹងត្រូវចាត់ទុកជា ការប្រកាសសង្រ្គាមប្រឆាំងនឹងប្រទេសអាហ្រ្វិកទាំង២។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។ ការព្រមានដូចខាងលើពីសំណាក់ប្រទេសជិតខាងទាំងពីររបស់នីហ្សេ កើតឡើងមួយថ្ងៃបន្ទាប់ពី មេដឹកនាំនៃក្រុមប្រទេសអាហ្រិ្វកខាងលិច ដែលគាំទ្រដោយដៃគូលោកខាងលិចរបស់ពួកគេ បានគំរាមធ្វើអន្តរាគមន៍យោធា ដើម្បីស្តារអំណាចលោក Bazoum ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យឡើងវិញ។

លោក Bazoum បានឡើងកាន់អំណាចកាលពីជាង២ឆ្នាំមុន ហើយរូបលោកត្រូវបានកងកម្លាំងឆ្មាំការពារប្រធានាធិបតី ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច កាលពីថ្ងៃទី២៦ ខែកក្កដា។

នៅក្នុងសេចក្តីថ្លែងការណ៍រួម រដ្ឋាភិបាលយោធានៃប្រទេសបួគីណាហ្វាសូនិងម៉ាលី បានព្រមានយ៉ាងដូច្នេះថា «ការធ្វើអន្តរាគមន៍យោធាណាមួយប្រឆាំងលើនីហ្សេ នឹងត្រូវចាត់ទុកស្មើនឹងការប្រកាសសង្រ្គាមប្រឆាំងមកលើបួគីណាហ្វាសូនិងម៉ាលី ហើយផលវិបាកដ៏អន្តរាយនៃការធ្វើអន្តរាគមន៍យោធានៅនីហ្សេ អាចបង្កអស្ថិរភាពចំពោះតំបន់អាហ្រ្វិកទាំងមូល»។

គួរបញ្ជាក់ថា ប្រមុខឆ្មាំប្រធានាធិបតី គឺលោកឧត្តមសេនីយ៍ អាប់ឌូរ៉ាហាម៉ានេ ទីយ៉ានី (Abdourahamane Tiani) បានប្រកាសលើកខ្លួនឯង ជាមេដឹកនាំនៃប្រទេសនីហ្សេ ប៉ុន្តែមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិឡើយ ហើយសមាគមន៍ក្រុមប្រទេសអាហ្រ្វិកខាងលិច ហៅថា ECOWAS បានទុកពេលឱ្យលោក១សប្តាហ៍ ដើម្បីប្រគល់អំណាច ឱ្យទៅលោក Bazoum វិញ៕

ដកស្រង់ពី៖ Fresh News