Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំកូរ៉េខាងជើង ចុះធ្វើអធិការកិច្ចរោងចក្រផលិតអាវុធ

  • បោះពុម្ព

 មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធធំៗជាច្រើននៅក្នុងប្រទេស នាសប្ដាហ៍នេះ ក្នុងនោះរួមមានទាំងរោងចក្រផលិតគ្រឿងម៉ាស៊ីន សម្រាប់មីស៊ីលគ្រូស ព្រមទាំងបានអំពាវនាវផងដែរឱ្យបង្កើនការផលិតអាវុធ។

ការបំពេញទស្សនកិច្ចដើម្បីធ្វើអធិការកិច្ចរយៈពេល៣ថ្ងៃរបស់លោក គីម ជុងអ៊ុន ទៅកាន់រោងចក្រផលិតអាវុធរបស់កូរ៉េខាងជើង កើតមានឡើងមិនដល់ ២សប្ដាហ៍ស្រួលបួលផង បន្ទាប់ពីលោក គីម បានចូលរួមក្នុងពិធីធ្វើព្យុះហយាត្រាយោធាទ្រង់ទ្រាយធំមួយ ជាមួយគណៈប្រតិភូមកពីប្រទេសរុស្ស៉ី និងចិន ដោយមានការសម្ញែងអាវុធថ្មី ក្នុងនោះរួមមានទាំងយន្ដហោះដ្រូនស៊ើបការណ៍ និងមីស៊ីលបាលិស្ទីគអន្តរទ្វីប។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ចទៅកាន់រោងចក្រផលិតគ្រឿងម៉ាស៊ីនសម្រាប់មីស៊ីលគ្រូស យន្ដហោះដ្រូន ព្រមទាំងការផលិតគ្រាប់កាំភ្លើងធំ និងប្រព័ន្ធបាញ់រ៉ុក្កែតផងដែរ។

សូមបញ្ជាក់ថា ការធ្វើអធិការកិច្ចរបស់លោក គីម ជុងអ៊ុន កើតមានឡើងស្របពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ នៅក្នុងខែសីហានេះ នេះបើតាមការ ដកស្រង់ការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ។