Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៉ីន ប្រកាសលើកពេលត្រឡប់ចូលស្រុក

  • បោះពុម្ព

កាលពីថ្ងៃសៅរ៍ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ បាននិយាយថា រូបលោកសម្រេចលើក ពេលវេលាត្រឡប់ពីការនិរទេសខ្លួន ដើម្បីចូលមកកាន់ប្រទេសថៃវិញ។

លោក ថាក់ស៉ីន បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមថា លោកត្រូវការពេលត្រួតពិនិត្យសុខភាព ហើយលោក នឹងពន្យារពេលធ្វើដំណើរត្រឡប់ចូលស្រុកវិញ ដែលពីដំបូងឡើយត្រូវបានគ្រោងសម្រាប់ ថ្ងៃទី១០ ខែសីហា ខណៈឥឡូវត្រូវលើកទៅប៉ុន្មានសប្តាហ៍ខាងមុខទៀតវិញ។

ការប្រកាសផ្អាកលើកពេលនៃ ត្រឡប់ចូលប្រទេសវិញរបស់លោក ថាក់ស៉ីន កើតមានឡើងបន្ទាប់ពីសភាថៃ បានសម្រេចពន្យារពេលបោះ ឆ្នោតរើសនាយករដ្ឋមន្រ្តី ដែលត្រូវបានគ្រោងប្រព្រឹត្តទៅ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

សូមបញ្ជាក់ថា លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ គឺជានាយករដ្ឋមន្រ្តីថៃ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ នៅពេលដែលលោកត្រូវបានយោធា ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច។ លោក ថាក់ស៉ីន បាននិងកំពុងរស់នៅដោយនិរទេសខ្លួន ចាប់តាំងពីឆ្នាំ២០០៨មក ដើម្បីគេចពីការជាប់ពន្ធនាគារ ពាក់ព័ន្ធការចោទប្រកាន់អំពើពុករលួយ ដែលរូបលោកអះអាងថា មានចេតនានយោបាយ នេះបើតាមការផ្សាយរបស់ AFP។