Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចូ បៃដិន បង្ហើបពីគម្រោងបំពេញទស្សនកិច្ចទៅវៀតណាម ក្នុងពេលឆាប់ៗ

  • បោះពុម្ព

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារ បាននិយាយថា លោកមានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងពេលដ៏ខ្លីខាងមុខនេះ ខណះសហរដ្ឋអាមេរិក កំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី ដើម្បីកាត់បន្ថយការកើនឡើងឥទ្ធិពលចិន នៅក្នុងតំបន់។

លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅឯយុទ្ធនាការរៃអង្គាសប្រាក់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ New Mexico។ ថ្លែងនាឱកាសនោះ លោក បៃដិន បានគូសបញ្ជាក់ថា «ខ្ញុំ នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងពេលខ្លីខាងមុខនេះ ពីព្រោះវៀតណាម ចង់ផ្លាស់ប្ដូរទំនាក់ទំនងរបស់យើង និងចង់ក្លាយជាដៃគូរមួយ (របស់សហរដ្ឋអាមេរិក)»។

ប៉ុន្តែមិនទាន់មានការបញ្ជាក់លម្អិតពីកាលបរិច្ឆេទនៃគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនោះឡើយ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ លោក ចូ បៃដិន រួមជាមួយមេដឹកនាំមកពីប្រទេសអូស្ត្រាលី ព្រុយណេ ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានប្រកាសដាក់ចេញក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) អំឡុងដំណើរទស្សនកិច្ចមួយក្នុងទីក្រុង តូក្យូ ប្រទេសជប៉ុន នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃពុធ។