Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រ៉ូម៉ានី សម្រេចលុបចោលកិច្ចព្រមព្រៀងតម្លៃ១.៣២ពាន់លានដុល្លារ ស្តីពីការទិញនាវាចម្បាំងពីក្រុមហ៊ុនបារាំង

  • បោះពុម្ព

ក្រសួងការពារជាតិរ៉ូម៉ានី បានឱ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួន បានសម្រេចចិត្តលុបចោលតែម្តង នូវកិច្ចព្រម ព្រៀង ដែលត្រូវបានពន្យារពេលយូរមកហើយ ស្តីពីការទិញនាវាចម្បាំងចំនួន៤គ្រឿង ពីក្រុមហ៊ុនបារាំង Naval Group បន្ទាប់ពីក្រុមហ៊ុននេះ ហើយនិងក្រុមហ៊ុនមួយទៀត ដែលជាដៃគូ មិនអាចចុះហត្ថលេខា លើកិច្ចព្រមព្រៀង តាមពេលវេលាកំណត់។

ក្រុមហ៊ុនការពារជាតិបារាំង Naval Group បានឈ្នះកិច្ចសន្យាដើម្បីសាងសង់នាវាចម្បាំងប្រភេទ corvette ថ្នាក់ Gowind ចំនួន៤គ្រឿងសម្រាប់ប្រទេសរ៉ូម៉ានី ហើយធ្វើទំនើបកម្មនាវាចម្បាំងមានស្រាប់ របស់រ៉ូម៉ានីចំនួន២គ្រឿងផ្សេងទៀត នៅក្នុងតម្លៃ១.២ពាន់លានអឺរ៉ូ ឬស្មើនឹង១.៣២ពាន់លានដុល្លារ កាលពីឆ្នាំ២០១៩ ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុនរ៉ូម៉ានី។

ក៏ប៉ុន្តែការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ត្រូវបានពន្យារពេលរហូតមក ដែលដំបូងឡើយពាក់ព័ន្ធបញ្ហាផ្លូវច្បាប់ ខណៈក្រោយមកទៀត គឺដោយសារក្រុមហ៊ុនទាំងពីរបរាជ័យ ក្នុងការស្វែងរកការយោគយល់គ្នា ជុំវិញការកើនឡើងនៃថ្លៃចំណាយ។

សូមបញ្ជាក់ថា កងទ័ពជើងទឹក គឺជាអង្គការយោធាដែលទទួលបាន ការធ្វើទំនើបកម្មតិចតួចជាងគេបំផុតរបស់រ៉ូម៉ានី។ ប្រទេសអឺរ៉ុបមួយនេះ ដែលបានក្លាយជាសមាជិកអង្គការណាតូ ចាប់តាំងពីឆ្នាំ២០០៤ និងសមាជិកសហភាពអឺរ៉ុប តាំងតែពីឆ្នាំ២០០៧ បានបង្កើនការចំណាយរបស់ខ្លួនលើវិស័យការពារជាតិ ឱ្យដល់២.៥ភាគរយនៃ GDP នៅក្នុងឆ្នាំ២០២៣នេះ ដើម្បីជាការឆ្លើយតបចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន នេះបើតាមការផ្សាយរបស់ AFP ។