Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូឡូញ គ្រោងបង្កើនវត្តមានកងទ័ពឱ្យដល់១០,០០០នាក់ នៅតំបន់ព្រំប្រទល់ជាប់បេឡារុស

  • បោះពុម្ព

រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីអ៊ូស ប្លាសហ្សាក់ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ប៉ូឡូញ គ្រោងដាក់ពង្រាយកងទ័ពបន្ថែម សរុបរហូតដល់១០,០០០នាក់ ទៅកាន់តំបន់ព្រំប្រទល់ជាប់ជាមួយបេឡារុស ដើម្បីគាំទ្រកងកម្លាំងឆ្មាំព្រំដែន។

ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក ប្លាសហ្សាក់ បាននិយាយថា «កងទ័ពប្រហែល១០,០០០នាក់ នឹងមានវត្តមាននៅព្រំប្រទល់ជាប់បេឡារុស ហើយក្នុងចំណោមនោះ ៤,០០០នាក់នឹងគាំទ្រឆ្មាំព្រំដែនដោយផ្ទាល់ ខណៈ៦,០០០នាក់ នឹងស្ថិតក្នុងកម្លាំងបម្រុង»។

លោក ក៏បានបន្ថែមថា «ពួកយើង ផ្លាស់ទាហានទៅកាន់តែកៀកព្រំប្រទល់បេឡារុស ដើម្បីទប់ស្កាត់កុំឱ្យមានការវាយប្រហារឈ្លានពានមកលើយើង»។កាលពីថ្ងៃពុធ លោក ម៉ាជៃ វ៉ាស៉ិគ ដែលជាអនុរដ្ឋមន្រ្តីការពារជាតិរបស់ប៉ូឡូញ បាននិយាយថា ប៉ូឡូញ កំពុងត្រៀមបញ្ជូនកងទ័ពបន្ថែម២,០០០នាក់ទៀត ទៅកាន់ព្រំប្រទល់ជាប់បេឡារុស។

សូមបញ្ជាក់ថា ប៉ូឡូញ មានក្តីបារម្ភកាន់តែខ្លាំងឡើងៗអំពីតំបន់ព្រំប្រទល់ភាគខាងកើតរបស់ខ្លួន ចាប់តាំងតែពីកងកម្លាំង ដែលទើបឆ្លងកាត់សង្រ្គាមក្តៅៗរាប់រយនាក់របស់ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ត្រូវបានផ្លាស់ទៅឈរជើងនៅប្រទេសបេឡារុស កាលពីខែកក្កដា ក្រោមការអញ្ជើញរបស់ប្រធានាធិបតីបេឡារុស។

ក្រុម Wagner ក៏បានជួយផ្តល់ការបណ្តុះបណ្តាលដល់កងទ័ពបេឡារុសផងដែរ ហើយការហ្វឹកហាត់ភាគច្រើន ត្រូវបានធ្វើឡើងនៅតំបន់ក្បែរព្រំប្រទល់ ជាមួយប៉ូឡូញថែមទៀតផង នេះបើតាមការផ្សាយរបស់ AFP ។