Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក គីម ជុងអ៊ុន ដកតំណែងប្រមុខកងទ័ពកូរ៉េខាងជើង អំពាវនាវការត្រៀមលក្ខណៈសម្រាប់សង្រ្គាម

  • បោះពុម្ព

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានផ្សាយថា លោក គីម ជុងអ៊ុន បានដកតំណែងឧត្តមសេនីយ៍កំពូលម្នាក់របស់កូរ៉េខាងជើង និងអំពាវនាវឱ្យពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម ក្នុងនោះរួមមានទាំងការបង្កើនការផលិតអាវុធ រួមទាំងការធ្វើសមយុទ្ធយោធាកាន់តែច្រើន។

ការដកតំណែងឧត្តមសេនីយ៍កំពូលម្នាក់ខាងលើ ត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំមួយនៃគណៈកម្មការយោធាមជ្ឈិម កាលពីថ្ងៃពុធ ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក គីម ជុងអ៊ុន ចុះធ្វើអធិការកិច្ចទៅកាន់រោងចក្រផលិតអាវុធធំៗរបស់កូរ៉េខាងជើង។

លោក គីម ជុងអ៊ុន បានដកតំណែងប្រមុខអគ្គសេនាធិការ លោក ផាក ស៊ូ អ៊ីល និងតែងតាំងលោក រី យ៉ុង ហ្គីល ជាប្រមុខអគ្គសេនាធិការថ្មី។ ប៉ុន្តែ KCNA មិនបានបញ្ជាក់ពីហេតុផលនៃការផ្លាស់ប្ដូរតួនាទីនេះទេ ដោយគ្រាន់តែឱ្យដឹងថា លោក គីម បានអំពាវនាវឱ្យពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម ក្នុងនោះរួមមានទាំងការបង្កើនការផលិតអាវុធ រួមទាំងការធ្វើសមយុទ្ធយោធាកាន់តែច្រើន។

សូមបញ្ជាក់ថា លោក ផាក ស៊ូ អ៊ីល ទើបតែកាន់តំណែងជាប្រមុខអគ្គសេនាធិការកងទ័ពកូរ៉េខាងជើង បានត្រឹមរយៈពេល ៧ខែប៉ុណ្ណោះ រីឯលោក រី យ៉ុង ហ្គីល ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ និងជាមេបញ្ជាការកំពូលកងទ័ពកូរ៉េខាងជើង នេះបើតាមការផ្សាយរបស់ AFP ។