Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹកជំនន់ នៅមីយ៉ាន់ម៉ា បង្ខំឲ្យមនុស្ស ៤៨,០០០ ចាកចេញពីផ្ទះសម្បែង

  • បោះពុម្ព

 ជនរងគ្រោះដោយទឹកជំនន់រាប់រយនាក់ ដែលជម្លៀសខ្លួន បាននាំគ្នាតម្រង់ជួរ ដើម្បីទទួលយកអាហារនៅវត្ត មួយក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ ព្រមជាមួយនឹងការរង់ចាំឲ្យទឹកស្រក ហើយអាចត្រឡប់ទៅផ្ទះ វិញ។

ក្រសួងជួយសង្រ្គោះរបស់មីយ៉ាន់ម៉ា បានឲ្យដឹងថា ទឹកជំនន់ និងបំណាក់ដី ដែលបង្កឡើងដោយសារតែភ្លៀងមូសុង បានសម្លាប់មនុស្សចំនួន ៥ និងបង្ខំឲ្ជម្លៀសយប្រជាជនប្រមាណ ៤៨,០០០នាក់។ ទីក្រុងបាហ្គោ ដែលស្ថិតនៅភាគឦសាននៃទីក្រុងយ៉ំាងហ្គោន ពោរពេញដោយទឹកជន់លិច។

ពលរដ្ឋរាប់រយគ្រួសារបាននាំគ្នាអង្គុយរង់ចាំក្នុងវត្ត ខណៈដែលក្រុមអ្នកស្ម័គ្រចិត្ត បានចែកកញ្ចប់អាហារ និងអង្ករ។ ការិយាល័យអាកាសធាតុមីយ៉ាន់ម៉ា បានឲ្យដឹងថា ទឹកទន្លេក្នុងទីក្រុងបាហ្គោ ហក់ឡើងខ្ពស់កាលពីថ្ងៃសៅរ៍ ប៉ុន្តែអាចនឹងស្រកចុះវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ចំណែកអង្គការអន្តរជាតិ បានឲ្យដឹងថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមមីយ៉ាន់ម៉ា កំពុងមមាញឹកក្នុងការជម្លៀសក្រុមគ្រួសារ ចែកចាយស្បៀងអាហារ និងផ្តល់ការថែទាំសុខភាពដល់ពលរដ្ឋ នៅក្នុងរដ្ឋការ៉ែន (Karen) ដែលរងគ្រោះដោយទឹកជំនន់។

សូមបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៉ីវិល កាលខែកុម្ភៈ ឆ្នាំ ២០២១មក។ អង្គការសហប្រជាជាតិ ក៏បានថ្កោលទោសចំពោះដំណោះស្រាយរបស់របបយោធា បន្ទាប់ពីមានព្យុះស៊ីក្លូន Mocha កាលពីខែឧសភា សម្លាប់មនុស្សចំនួន ១៤៨នាក់ និងបំផ្លិចបំផ្លាញផ្ទះសម្បែង នេះបើតាមការផ្សាយរបស់ AFP ។