Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការធម្មនុញ្ញថៃ ទាត់ចោលសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យពិនិត្យឡើងវិញ លើការសម្រេចចិត្តរបស់សភា ក្នុងការរាំងខ្ទប់លោក Pita មិនឱ្យក្លាយជានាយករដ្ឋមន្រ្តី

  • បោះពុម្ព

 (បាងកក)៖ តុលាការធម្មនុញ្ញនៃប្រទេសថៃ នាថ្ងៃពុធនេះ បានសម្រេចបដិសេធចំពោះសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យមានការត្រួតពិនិត្យឡើងវិញ ទៅលើការសម្រេចចិត្តរបស់សភានាពេលកន្លងមកនេះ ដែលបានរារាំងមិនឱ្យបេក្ខជនរបស់ខ្លួន អាចត្រូវឈរឈ្មោះសាជាថ្មីនានាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

ការសម្រេចខាងលើរបស់តុលាការធម្មនុញ្ញថៃនាពេលនេះ គឺជាការរំលាយទាំងស្រុងនូវក្តីសង្ឃឹមរបស់គណបក្ស Move Forward ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ហើយវាបើកផ្លូវដើម្បីឱ្យសភាថៃរៀបចំការបោះឆ្នោតថ្មីមួយទៀត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដែលបើឆាប់បំផុតគឺអាចធ្វើឡើងក្នុងសប្តាហ៍នេះតែម្តង។

គិតតាំងពីពេលរំលាយសភា មកទល់នឹងពេលនេះ ប្រទេសថៃបានស្ថិតក្រោមរដ្ឋាភិបាលចាំផ្ទះអស់រយៈពេល៥ខែហើយ ស្របពេលដែល Move Forward ដែលជាបក្សឈ្នះបានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសកល មិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន បន្ទាប់ពីមេដឹកនាំរបស់ខ្លួន គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានបដិសេធមិនឱ្យអាចក្លាយជានាយករដ្ឋមន្រ្តី ដោយសារតែក្រុមសមាជិករដ្ឋសភាអភិរក្សនិយម និងសមាជិកព្រឹទ្ធសភា ដែលមានទំនាក់ទំនងជាមួយយោធា។

តុលាការធម្មនុញ្ញថៃ បាននិយាយថា ខ្លួនបានបដិសេធទទួលយកសំណុំរឿងខាងលើ គឺដោយសារវាត្រូវបានដាក់មក ដោយបុគ្គលមួយក្រុមមានគ្នា២០នាក់ ដែលមិនរួមមានបេក្ខជននាយករដ្ឋមន្រ្តី គឺលោក ភីថា ផ្ទាល់ឡើយ។ តុលាការបានបន្តថា សិទ្ធិរបស់ពួកគេគឺមិនត្រូវបានរំលោភបំពានទេ ដូច្នេះពួកគ្មានសិទ្ធិដាក់ពាក្យបណ្តឹងឡើយ ហើយតុលាការបានបន្ថែមថា ការសម្រេចចិត្តរបស់ខ្លួន ត្រូវបានធ្វើឡើងដោយសំឡេងជាឯកច្ឆន្ទ។

គួរបញ្ជាក់ថា ពាក្យបណ្តឹងខាងលើ ទាមទារចង់ឱ្យតុលាការធម្មនុញ្ញថៃ ផ្តល់សេចក្តីសម្រេចទៅលើភាពស្របច្បាប់ នៃការសម្រេចចិត្តកាលពីថ្ងៃទី១៩ ខែកក្កដា ដោយក្រុមតំណាងរាស្រ្តថៃ ដែលបានរារាំងមិនឱ្យលោក ភីថា អាចត្រូវជ្រើសតាំងជាលើកទី២ សម្រាប់ការបោះឆ្នោតក្នុងសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី បន្ទាប់ពីការបរាជ័យលើកទី១របស់លោក នៅមួយសប្តាហ៍មុននោះ។

បន្ទាប់ពីតុលាការធម្មនុញ្ញ បានបដិសេធសំណុំរឿងរបស់ Move Forward រួចរាល់ហើយបែបនេះ សភាថៃត្រូវគេរំពឹងថា នឹងកំណត់កាលបរិច្ឆេទថ្មីដើម្បីបោះឆ្នោតរើសនាយករដ្ឋមន្រ្តី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលគណបក្ស ភឿថៃ (Pheu Thai) ដែលជាបក្សជាប់ចំណាត់ថ្នាក់លេខទី២ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា នឹងជាអ្នកដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី ដោយជ្រើសតាំងបេក្ខជនរបស់ខ្លួន គឺមហាសេដ្ឋីអចលនទ្រព្យ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ជានាយករដ្ឋមន្រ្តី៕

ដកស្រង់ពី៖ Fresh News