Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ីថា ត្រៀមរួចរាល់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម ជាមួយអ៉ីរ៉ង់

  • បោះពុម្ព

 ស្ថានទូតរុស្ស៉ី ប្រចាំនៅទីក្រុងតេហេរ៉ង់ បានឲ្យដឹងថា ទីក្រុងមូស្គូ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយ ប្រហារលើទីសក្ការបូជាក្នុងទីប្រជុំជនស៉ីរ៉ាស់ ហើយថា ខ្លួនត្រៀមរួចជាស្រេច ក្នុងការបង្កើនកិច្ចសហប្រតិបត្តិ ការ ប្រឆាំងភេរវកម្មជាមួយអ៉ីរ៉ង់។

សូមបញ្ជាក់ថា ការវាយប្រហារលើទីសក្ការបូជាសាស់ ឆឺរ៉ាក់ របស់អ្នកកាន់សាសនាអ៉ីស្លាមនិកាយស៉ីអ៉ីត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ហើយមនុស្សម្នាក់ ត្រូវបានចាប់ខ្លួន។ មកទល់នឹងពេលនេះ នៅមិនទាន់មានអ្នកចេញមុខទទួលខុសត្រូវនោះទេ នេះបើតាមការផ្សាយរបស់សារព័ត៌មានរុស្ស៉ី TASS កាលពីថ្ងៃចន្ទ ។