Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក គីម ជុងអ៊ុន ស្ដីបន្ទោសក្រុមមន្ត្រីកូរ៉េខាងជើង ជុំវិញការខូចខាតបង្កឡើងដោយព្យុះ

  • បោះពុម្ព

 មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្ដីបន្ទោសក្រុមមន្ត្រីកូរ៉េខាងជើងមួយចំនួនថា គ្មានទំនួល ខុសត្រូវ សម្រាប់បរាជ័យក្នុងការទប់ស្កាត់ការខូចខាត បង្កឡើងដោយព្យុះត្រូពិកមួយ ដែលបានវាយប្រហារ លើតំបន់ឧបទ្វីបកូរ៉េ កាលពីសប្ដាហ៍មុន។

ព្យុះត្រូពិក Khanun ដែលបានវាយប្រហារលើប្រទេសជប៉ុន មុននឹងបក់បោកទៅដល់ឧបទ្វីបកូរ៉េ បាន វាយ ប្រហារលើកូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្ដាហ៍មុន និងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅកូរ៉េខាងត្បូង។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នាឱកាសបំពេញទស្សនកិច្ចចុះត្រួតពិនិត្យដីស្រែចម្ការ ដែល ត្រូវទឹកជន់លិច ក្នុងតំបន់អាន់ប៊ីយុន ស្ថិតនៅភាគខាងកើតនៃប្រទេស លោក គីម បាននិយាយថា តំបន់នេះ បានរងការខូចខាតខ្លាំងជាងតំបន់ដទៃ ដោយសារតែភាពគ្មានទំនួលខុសត្រូវទាំងស្រុងរបស់ក្រុមមន្ត្រីក្នុង តំបន់។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ ដែលបានវាយប្រហារលើកូរ៉េខាងជើង គឺកើតមានឡើង ចំពេលប្រទេសឯកោមួយនេះត្រូវបានគេរាយការណ៍ថា កំពុងប្រឈមមមុខនឹងការខ្វះខាតស្បៀងអាហារ។

នៅក្នុងកិច្ចប្រជុំគណបក្សពលករកូរ៉េខាងជើង កាលពីខែកុម្ភៈ ដើមឆ្នាំ២០២៣ លោក គីម ជុងអ៊ុន ក៏ធ្លាប់បានអំពាវនាវឱ្យមាន ការប្រឹងប្រែងដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារ និងកសិកម្មផងដែរ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃចន្ទ។