បណ្តាញសង្គម

សភាអង់គ្លេស ត្រៀមបោះឆ្នោត ឱ្យរដ្ឋាភិបាល បើកការវាយប្រហារ ប្រឆាំង ISIS នៅស៊ីរី

ឡុង៍ ៖ មន្រ្តីនានា នៃសភាអង់គ្លេស បានថ្លែងអះអាងថា ស្ថាប័ននីតិបញ្ញត្តិ នៃចក្រភពអង់គ្លេស ត្រៀមខ្លួនជាស្រេច ហើយ ដើម្បីបោះឆ្នោតគាំទ្រ បើកភ្លើងខៀវ ឱ្យរដ្ឋាភិបាលលោក ដេវីដ ខាំមើរូន ធ្វើការវាយប្រហារ ប្រឆាំងនឹង ក្រុមភេរវករ ISIS នៅប្រទេសស៊ីរី ។

នេះបើតាមការ ចេញផ្សាយរបស់ SKY NEWS នៅថ្ងៃចន្ទ ទី២២ ខែវិចិ្ឆកា ឆ្នាំ ២០១៥ ។ សេចក្តីរាយការណ៍ ឱ្យដឹងថា លោក George Osborne ប្រធានសភា បានថ្លែងថា ការបោះឆ្នោតគាំទ្រ លើកទី២ បន្ទាប់ពីការបរាជ័យ កាលពីឆ្នាំ២០១៣ ប៉ុន្តែថា ការបោះឆ្នោតលើក ក្រោយនេះ លុះត្រាតែរដ្ឋាភិបាល អង់គ្លេស «មានទំនុកចិត្ត» សិន ។

លោក George Osborne បែបនេះ គ្រាដែលមានសេចក្តី រាយការណ៍មកថា លោកនាយករដ្ឋមន្រ្តី ដេវីដ ខាំមើរូន កំពុងចាប់ផ្តើមបន្ត បញ្ចប់សេចក្តី សម្រេចចិត្តចុងក្រោយ ដើម្បីយកឈ្នះ ដោយការវាយតាម ដែនអាកាស នៅក្នុង ប្រទេសស៊ីរី ៕

ដកស្រង់ពី៖ដើមអម្ពិល