Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ពូទីន ចូលរួមរំលែកទុក្ខ ជុំវិញការធ្លាក់យន្តហោះរបស់ ថៅកែទាហានស៉ីឈ្នួល Wagner

  • បោះពុម្ព

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញមុខផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសាររងគ្រោះ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ដែលត្រូវបានគេរាយការណ៍ថាបានសម្លាប់ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) និងសមាជិកជាន់ខ្ពស់ផ្សេងទៀតនៃក្រុមរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ លោក ពូទីន បានសម្តែងការចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ និងចាត់ទុក ថាការធ្លាក់យន្តហោះនេះជា «សោកនាដកម្ម»។

លោក ព្រីហ្គោហ្ស៉ីន និងមនុស្ស ៩ នាក់ផ្សេងទៀតនៅលើយន្តហោះត្រូវបានរាយការណ៍ថា បានស្លាប់ទាំងអស់។ គួរបញ្ជាក់ថា សេចក្តីរាយការណ៍អំពីការធ្លាក់យន្តហោះ កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ បានកើតឡើង ២ខែបន្ទាប់ពីលោក ព្រីហ្គោហ្ស៉ីន ដឹកនាំការបះបោរប្រឆាំងក្រសួងការពារជាតិរុស្ស៉ី ដែលអ្នកសង្កេតការណ៍មួយចំនួនចាត់ទុកថាជាការគំរាមកំហែងដ៏ធំបំផុតចំពោះ របបគ្រប់គ្រងដ៏យូររបស់លោក ពូទីន៕

ដកស្រង់េពី៖ Fresh News