Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ីចោទប្រកាន់អតីតបុគ្គលិកស្ថានកុលស៊ុលអាមេរិក ពីបទធ្វើចារកម្ម

  • បោះពុម្ព

  (មូស្គូ)៖ នៅថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសរុស្ស៉ី បានរាយការណ៍ថា ទីភ្នាក់ងារសន្តិសុខរុស្ស៉ី FSB បានចោទប្រកាន់ជាផ្លូវការលើ អតីតបុគ្គលិកម្នាក់នៃស្ថានកុលស៊ុលអាមេរិក ប្រចាំនៅតំបន់ចុងបូព៌ារបស់រុស្ស៉ី ពីបទលួចប្រមូលយកទិន្នន័យពាក់ព័ន្ធអំពីសង្រ្គាមនៅអ៊ុយក្រែន រួមជាមួយបញ្ហាដទៃទៀត ឱ្យទីក្រុងវ៉ាស៉ីនតោន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។ សារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍ ដោយផ្អែកលើសម្តីរបស់ទីភ្នាក់ងារ FSB ថា ជនសង្ស័យខាងលើ ដែលមានឈ្មោះ Robert Shonov បានលួចបញ្ជូនព័ត៌មានឱ្យទៅ បុគ្គលិកនៃស្ថានទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ស្តីអំពីផលប៉ះពាល់នៃយុទ្ធនាការកែនកម្លាំងទ័ពរបស់រុស្ស៉ីចំពោះបរិយាកាសនយោបាយ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៉ី ឆ្នាំ២០២៤។

ទីភ្នាក់ងារ FSB បាននិយាយថា ខ្លួនគ្រោងនឹងសួរនាំបុគ្គលិកស្ថានទូតអាមេរិកទាំងឡាយណា ដែលបានទាក់ទងជាមួយលោក Shonov ផងដែរ។ លោក Shonov ជាជនជាតិរុស្ស៉ី ហើយត្រូវបានអាជ្ញាធររុស្ស៉ីចាប់ឃុំខ្លួន តាំងតែពីខែឧសភាមក។

នាពេលនោះ ស្ថានទូតអាមេរិកបាននិយាយថា ការចោទប្រកាន់ប្រឆាំងនឹងលោក Shonov គឺពុំមានមូលដ្ឋានរឹងមាំ ហើយតួនាទីរបស់លោកគិតត្រឹមពេលត្រូវគេចាប់ឃាត់ខ្លួន គឺត្រឹមទទួលបន្ទុកចងក្រងខ្លឹមសារព័ត៌មានសង្ខេប ដែលប្រមូលមកពីប្រភពដែលចេញផ្សាយជាសាធារណៈស្រាប់ ដោយបណ្តាញព័ត៌មានរបស់ប្រទេសរុស្ស៉ីផ្ទាល់ប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News