Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនសម្រេចលែងតម្រូវឱ្យមានការធ្វើតេស្តរកកូវីដ១៩ តទៀតហើយ សម្រាប់អ្នកដំណើរដែលចូលទៅប្រទេសខ្លួន

  • បោះពុម្ព

 (ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះ បានប្រកាសថា គិតចាប់ពីថ្ងៃទី៣០ ខែសីហា តទៅ បុគ្គលដែលចូលមកកាន់ប្រទេសចិន នឹងលែងតម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ មុនពេលចេញដំណើរទៀតហើយ ពោលទាំងការធ្វើតេស្តតាមម៉ាស៉ីន PCR ក៏ដូចជាការធ្វើតេស្តរហ័ស Antigen គឺលែងចាំបាច់ទាំងអស់តែម្តង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។ ការសម្រេចដាក់ចេញគោលការណ៍ថ្មីខាងលើ គឺធ្វើឡើងស្របពេលដែលបច្ចុប្បន្ន អ្នកដំណើរដែលចង់ចូលទៅកាន់ប្រទេសចិន នៅតម្រូវឱ្យត្រូវធ្វើតេស្តរហ័សជាមុនសិន ក្នុងរយៈពេល៤៨ម៉ោង មុនចេញដំណើរ។

ក្រោយរយៈពេលប្រមាណជា៣ឆ្នាំនៃការអនុវត្តវិធានការរឹតត្បិតដ៏តឹងរ៉ឹង ដើម្បីគ្រប់គ្រងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ចិនបានប្រកាសបន្ធូរបន្ថយវិធានការទាំងនោះវិញ នៅទូទាំងប្រទេសកាលពីខែធ្នូ ឆ្នាំ២០២២។

បន្ទាប់មកទៀតនៅខែមករា ឆ្នាំនេះ ចិនបានលុបចោលវិធានការចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីបរទេស ប៉ុន្តែតម្រូវឱ្យមានការធ្វើតេស្ត PCR ក្នុងរយៈពេល៤៨ម៉ោង មុនចេញដំណើរ ដើម្បីអាចចូលប្រទេសខ្លួនបាន។

គួរបញ្ជាក់ថា ប្រទេសចិនបានចាប់ផ្តើមបន្ធូរបន្ថយ គោលការណ៍តម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ សម្រាប់អ្នកដំណើរមកពីប្រទេសមួយចំនួន កាលពីខែមីនា ឆ្នាំនេះ ហើយនៅខែមេសា ចិនក៏បានទម្លាក់ចោលការតម្រូវធ្វើតេស្តតាមម៉ាស៉ីន PCR មកនៅត្រឹមការតម្រូវធ្វើតេស្តរហ័ស Antigen វិញ៕

ដកស្រង់ពី៖ Fresh News