Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីការបរទេសអង់គ្លេស នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាថ្ងៃពុធសប្តាហ៍នេះ

  • បោះពុម្ព

(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេស គឺលោក ជែម ក្លេវើលី (James Cleverly) នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន នៅថ្ងៃទី៣០ ខែសីហា។

 

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានប្រាប់ថា លោក Cleverly នឹងធ្វើទស្សនកិច្ចផ្លូវការមួយ មកកាន់ប្រទេសចិន តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។

បើតាមអ្នកនាំពាក្យរូបនោះ ភាគីទាំងពីរនឹងដោះដូរទស្សនៈគ្នាយ៉ាងស៉ីជម្រៅ ជុំវិញបញ្ហាពាក់ព័ន្ធនានា។ គួរបញ្ជាក់ថា វានឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខការទូតអង់គ្លេស មកកាន់ទីក្រុងប៉េកាំង គិតចាប់តាំងឆ្នាំ២០១៨មក នៅពេលលោក ចេរេមី ហាន់ (Jeremy Hunt) ដែលជារដ្ឋមន្រ្តីការបរទេសអង់គ្លេស នាពេលនោះ បានបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន។

យ៉ាងណាមិញ ពិភពលោកក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ បានប្រែប្រួលផ្លាស់ប្តូរខ្លាំងក្នុងរយៈពេល៥ឆ្នាំមកនេះ ដោយភាពតានតឹងបានកើនឡើងជុំវិញបញ្ហាជាច្រើន ដូចជាហុងកុង ទំនាក់ទំនងចិនជាមួយរុស្ស៉ី ចំណងទាក់ទងផ្នែកសន្តិសុខយ៉ាងជិតស្និទ្ធរបស់អង់គ្លេសជាមួយសហរដ្ឋអាមេរិក ហើយនិងការកើនឡើងឥទ្ធិពលជារួមរបស់ចិន៕

ដកស្រង់ពី៖ Fresh News