Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុនអាចប្តឹងចិនទៅអង្គការ WTO ករណីហាមឃាត់ការនាំចូលគ្រឿងសមុទ្រពាក់ព័ន្ធនឹងរោងចក្រហ្វូគូស៊ីម៉ា

  • បោះពុម្ព

(តូក្យូ)៖ ប្រទេសជប៉ុនបានគំរាមកាលពីថ្ងៃអង្គារថានឹងប្តឹងប្រទេសចិនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីស្វែងរកការលុបចោលការហាមឃាត់របស់ទីក្រុងប៉េកាំងលើការនាំចូលអាហារសមុទ្រទាំងអស់របស់ជប៉ុន បន្ទាប់ពីជប៉ុនបានបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានធ្វើព្រឹត្តិកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ាដាយអ៊ីឈិ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីលោករដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi ខណៈថ្លែងទៅកាន់អ្នកសារព័ត៌មានថា ប្រទេសជប៉ុននឹងចាត់វិធានការចាំបាច់ (លើការហាមឃាត់ផលិតផលជលផលដោយប្រទេសចិន) តាមវិធីសាស្រ្តផ្សេងៗ រួមទាំងតាមក្របខ័ណ្ឌអង្គការ WTO ផងដែរ។

រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុនលោកស្រី Sanae Takaichi បាននិយាយដោយឡែកពីគ្នាថា ការដាក់ពាក្យប្តឹងទៅកាន់អង្គការ WTO អាចក្លាយជាជម្រើសមួយ ប្រសិនបើការតវ៉ាទៅកាន់ប្រទេសចិនតាមផ្លូវការទូតមិនមានប្រសិទ្ធភាព។

ការអត្ថាធិប្បាយនេះបានកើតឡើងនៅពេលដែលក្រុមហ៊ុនអាជីវកម្មជប៉ុន និងទីកន្លែងសាធារណៈនានាបានបន្តទទួលការហៅទូរស័ព្ទរំខានពីលេខទូរស័ព្ទដែលមានលេខកូដ +86 របស់ចិន ដោយអ្នកហៅទូរស័ព្ទចូលជាច្រើនបានត្អូញត្អែរអំពីការបង្ហូរទឹកដែលពាក់ព័ន្ធនឹងរោងចក្រហ្វូគូស៊ីម៉ានេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

ដកស្រង់ពី៖ Fresh News