Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាណាដា បញ្ជាក់ពីការរកឃើញករណីឆ្លងដំបូង នៃកូវីដ១៩ បំប្លែងថ្មី BA.2.86

  • បោះពុម្ព

 ក្រុមមន្ត្រីសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារថា កាណាដា បានរកឃើញករណីដំបូងនៃការឆ្លងកូវី១៩ បំប្លែងថ្មីប្រភេទ BA.2.86 ដែលវិវត្តចេញពីមេរោគអូមីក្រុង នៅលើមនុស្សម្នាក់នៅក្នុងខេត្ត British Columbia ហើយមិនមានប្រវត្តិធ្វើដំណើរចេញក្រៅខេត្តនេះនោះទេ។

រដ្ឋមន្ត្រីសុខាភិបាលកាណាដា លោក Adrian Dix និងវេជ្ជបណ្ឌិតកំពូលប្រចាំខេត្ត British Columbia បានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍រួមមួយថា គេមិនបានបញ្ជូនបុគ្គលនោះចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យទេ ហើយការរកឃើញករណីឆ្លងមេរោគ BA.2.86 ក៏មិនទាន់ផ្តល់ហានិភ័យអ្វីចំពោះពលរដ្ឋទូទៅ ក្នុងរដ្ឋ British Columbia នោះដែរ។

សូមបញ្ជាក់ថា កូវីដ១៩បំប្លែងថ្មី BA.2.86 នេះត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសដាណឺម៉ាក កាលពីខែកក្កដា។ វាបានបំប្លែងខ្លួនច្រើនជាង ៣៥ដង នៅក្នុងប្រូតេអ៉ីន Spike បើធៀបនឹងកូវីដ១៩ប្រភេទ XBB.1.5 ដែលគ្រប់ដណ្ដប់លើករណីឆ្លងភាគច្រើនក្នុងឆ្នាំ២០២៣។

សហរដ្ឋអាមេរិក ស្វីស និងអ៉ីស្រាអែល ក៏បានកត់ត្រាករណីនៃកូវីដ១៩ប្រភេទថ្មីនេះដែរ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃពុធ ។