Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងកម្លាំងអវកាសអាមេរិក សម្លឹងរកការជំរុញសម្ព័ន្ធមិត្ត លើការងារតាមដានមីស៉ីល កូរ៉េខាងជើង

  • បោះពុម្ព

 កងកម្លាំងអវកាសអាមេរិក កាលពីថ្ងៃពុធ បាននិយាយថា យោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចង់ធ្វើសមាហរណកម្មប្រព័ន្ធឃ្លាំមើលរបស់ពួកគេ សម្រាប់តាមដានការបាញ់មីស៉ីលកូរ៉េខាងជើង ជាកិច្ចខិតខំប្រឹងប្រែងមួយ ដែលអាចនឹងធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយជប៉ុននៅក្នុងពេលឆាប់ៗ។

ក្រុមមន្ត្រីនៃកងកម្លាំងអវកាស បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅឯមូលដ្ឋានទ័ពអាកាសអូសាន ភាគខាងត្បូងទីក្រុងសេអ៊ូលថា ព័ត៌មានលម្អិតនៃកិច្ចសហប្រតិបត្តិការត្រីភាគីនោះ កំពុងដោះស្រាយនៅកម្រិតខ្ពស់ជាងនេះ។

សូមបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក លោក យូន ស៊ុកយុល ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា បានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១៨ ខែសីហាថា នៅចុងឆ្នាំ ២០២៣នេះ ប្រទេសទាំង ៣ នឹងចែករំលែកទិន្នន័យព្រមានពីមីស៉ីលកូរ៉េខាងជើងទៅតាមភាពជាក់ស្តែង។

ក្រោមការដឹកនាំដោយកងកម្លាំងអវកាសអាមេរិក ដែលមានសាខានៅបរទេស សម្ព័ន្ធមិត្តរបស់អាមេរិក មើលឃើញថា ការរួមបញ្ចូលនូវកិច្ចការអវកាស គឺជាគន្លឹះធ្វើឲ្យប្រសើរឡើងលើការ តាមដានការគម្រាមកំហែងរបស់កូរ៉េខាងជើង ក៏ដូចជាត្រៀមលក្ខណៈឆ្លើយតបក្នុងករណីមានជម្លោះកើតឡើង នេះបើតាមការ ផ្សាយរបស់ AFP ។