Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Erdogan និង លោក Putin នឹងជួបប្រជុំគ្នានៅថ្ងៃទី០៤ កញ្ញាខាងមុខ

  • បោះពុម្ព

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងជួបសមភាគី លោក Vladimir Putin នៅ រមណីយដ្ឋាន Sochi របស់រុស្ស៊ី នៅថ្ងៃទី៤ ខែកញ្ញាខាងមុខនេះ ដើម្បីពិភាក្សាអំពីការនាំចេញគ្រាប់ធញ្ញជាតិ ពីសមុទ្រខ្មៅ ។

ប្រភពមួយបាននិយាយថា មេដឹកនាំទាំងពីរ នឹងពិភាក្សាអំពីផលវិបាកនៃសង្គ្រាមនៅអ៊ុយក្រែន បន្ថែមពីលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ។

កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដែលសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ បានផុតកំណត់ បន្ទាប់ពីរុស្ស៊ី បានដកខ្លួនកាលពីខែកក្កដាកន្លងទៅ។

ចាប់តាំងពីពេលនោះមកទីក្រុងអង់ការ៉ា បានព្យាយាមបញ្ចុះបញ្ចូលទីក្រុងមូស្គូឱ្យត្រលប់ទៅកិច្ចព្រមព្រៀងនោះវិញ នេះបើតាមប្រភពពីររបស់តួកគី បានប្រាប់ទីភ្នាក់ងារ Reuters កាលពីថ្ងៃព្រហស្បតិ៍ ។