Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង ធ្វើសមយុទ្ធហាត់សមវាយប្រហារនុយក្លេអ៊ែរតាក់ទិក លើកូរ៉េខាងត្បូង

  • បោះពុម្ព

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃព្រហស្បតិ៍ បានផ្សាយថា យោធាកូរ៉េខាងជើង បានដឹក នាំការធ្វើសមយុទ្ធហាត់សមវាយប្រហារនុយក្លេអ៊ែរតាក់ទិក លើគោលដៅនានាក្នុងប្រទេសកូរ៉េខាងត្បូង ជា ការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។

អគ្គនាយសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើង បានដឹកនាំការធ្វើសមយុទ្ធ ហាត់សមវាយប្រហារនុយក្លេ អ៊ែរតាក់ទិក លើទីបញ្ជាការ និងព្រលានយន្ដហោះសំខាន់ៗរបស់យោធាកូរ៉េខាងត្បូង កាលពីយប់ថ្ងៃពុធ ។

កាលពីយប់ថ្ងៃពុធនោះដែរ យោធាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ចូលទៅក្នុងសមុទ្រ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-1B ឱ្យចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។

សូមបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលចុងក្រោយបំផុតខាងលើរបស់កូរ៉េខាងជើង កើតមានឡើងមួយថ្ងៃ មុននឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នារយៈពេល១១ថ្ងៃ ដែលទីក្រុងព្យុងយ៉ាងថ្កោលទោស និងចាត់ទុកថា ជាការត្រៀមលក្ខណៈធ្វើសង្រ្គាមឈ្លានពានប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន នេះបើតាមការផ្សាយរបស់ AFP។