Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស ២៨០,០០០នាក់ ចុះកិច្ចសន្យាចូលបម្រើការក្នុងជួរយោធារុស្ស៉ី

  • បោះពុម្ព

ក្នុងឆ្នាំនេះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី និងជាអតីតប្រធានាធិបតី លោក ឌីមីទ្រី ម៉េដវេដេវ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សប្រហែល ២៨០,០០០នាក់ បានចុះឈ្មោះចូលរួមបម្រើការក្នុងជួរយោធារុស្ស៉ី គិតមកទល់នឹងឆ្នាំ២០២៣នេះ។

លោក ម៉េដវេដេវ ធ្វើការកត់សម្គាល់ខាងលើ នាឱកាសនៃការបំពេញទស្សនកិច្ចទៅកាន់តំបន់ចុងបូព៌ារបស់រុស្ស៉ី និងបានជួបជាមួយក្រុមមន្ត្រីក្នុងតំបន់ ដើម្បីពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងបង្កើនចំនួនកងទ័ព។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ រុស្ស៉ីបានប្រកាសពីផែនការបង្កើនចំនួនកងកម្លាំងប្រដាប់អាវុធ ៣០% ឬឱ្យដល់ ១.៥លាននាក់ ប្រឈមមុខនឹងការបាត់បង់កងទ័ព នៅក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។

កាលពីខែកញ្ញា ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៉ី លោក ពូទីន បានកែនកងទ័ពមួយផ្នែកចំនួន ៣០ម៉ឺននាក់ ដោយបង្កឱ្យប្រជាជនរុស្ស៉ីជាបុរសរាប់ម៉ឺននាក់ ត្រូវបានគេរាយការណ៍ថា នាំគ្នាសម្រុកចេញពីប្រទេសនៅពេលនោះ។

ចាប់តាំងពីពេលនោះមកដែរ លោក ពូទីន បាននិយាយថា មិនមានភាពចាំបាច់ត្រូវកែនកងទ័ពបន្ថែមទៀតនោះទេ។

ចំណែកសមាជិកសភារុស្ស៉ីមួយចំនួន បាននិយាយថា រុស្ស៉ី ត្រូវការកងទ័ពអាជីព ៧លាននាក់ឯណោះ ដើម្បីធានាសុខសុវត្ថិភាពប្រទេសជាតិ ប៉ុន្តែចំនួនកងទ័ពដ៏ច្រើននេះ ក៏តម្រូវឱ្យមានកញ្ចប់ថវិកាយោធាយ៉ាងសម្បើមដែរ តែបច្ចុប្បន្នរុស្ស៉ី កំពុងជាប់ទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច នេះបើតាមការផ្សាយរបស់ Reuters ។