Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ី បើកការវាយប្រហារលើកំពង់ផែនាំចេញធញ្ញជាតិអ៊ុយក្រែន មុនកិច្ចពិភាក្សារវាងលោក ពូទីន និងលោក អឺដូហ្កាន់

  • បោះពុម្ព

(កៀវ)៖ អ៊ុយក្រែន បានអះអាងថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៉ី លើកំពង់ផែនាំចេញធញ្ញជាតិអ៊ុយក្រែនដ៏សំខាន់មួយ នៅថ្ងៃចន្ទនេះ បានបំផ្លាញឃ្លាំងស្តុក និងបណ្តាលឲ្យឆាបឆេះអគារ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងលោក តាយីព អឺដូហ្កាន់ ត្រូវជួបពិភាក្សាគ្នា។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៣។ អភិបាលតំបន់អូដេសា លោក អូឡេហ៍ ឃីភឺ (Oleh Kiper) បាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនរយៈពេលជាង ៣ម៉ោងកន្លះលើទីក្រុង កំពង់ផែអ៉ីសម៉េល (Izmail) នៃទន្លេដានូប (Danube) ក្នុងតំបន់ Odesa របស់អ៊ុយក្រែន បានបំផ្លាញឃ្លាំងស្តុក និងអគារផលិតកម្ម ហើយបំណែក នៃដ្រូនបានបង្កជាអគ្គិភ័យឆាបឆេះហេដ្ឋារចនាសម្ព័ន្ធស៉ីវិលជាច្រើនកន្លែង។

លោក ឃីភឺ បានបន្ថែមថាយន្តហោះដ្រូនប្រហែល ១៧គ្រឿងត្រូវបានបាញ់ ទម្លាក់ ប៉ុន្តែដ្រូនខ្លះបានវាយប្រហារចំគោលដៅ នៅទូទាំងទីក្រុង Izmail។ បើតាមរបាយការណ៍បឋម មិនមានមនុស្សស្លាប់ ឬរបួសនោះទេ។

គួរបញ្ជាក់ថា លោក ពូទីន និងលោក អឺដូហ្កាន់ ប្រធានាធិបតីតួកគី នឹងត្រូវជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ ក្នុងទីក្រុងសូឈី (Sochi) របស់រុស្ស៉ីនៃតំបន់សមុទ្រ ខ្មៅខណៈទីក្រុងអង់ការ៉ា និងអង្គការសហប្រជាជាតិ កំពុងស្វែងរកការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅ ដែល អាចជួយបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក៕

ដកស្រង់ពី៖ Fresh News