Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការវាយប្រហារបំផ្ទុះគ្រាប់បែក សម្លាប់មន្ត្រី ៥នាក់ និងរបួស ១១នាក់ នៅមីយ៉ាន់ម៉ា​

  • បោះពុម្ព

 (យ៉ាងហ្គន)៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយលើបរិវេណអគាររដ្ឋាភិបាលមួយកន្លែងក្នុងទីក្រុង មីយ៉ាវ៉ាឌី (Myawady) ស្ថិតនៅឯតំបន់ព្រំដែនប្រទេស មីយ៉ាន់ម៉ា បានសម្លាប់មន្ត្រីរដ្ឋាភិបាល និងសន្តិសុខចំនួន៥នាក់ ខណៈប៉ូលិស ១១នាក់បានរងរបួស។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើមន្ត្រីយោធាមីយ៉ាន់ម៉ាម្នាក់ បានឱ្យដឹងទៀតថាការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើបានកើតឡើងកាលពីល្ងាច ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នៅបរិវេណនៃអគាររដ្ឋាភិបាលមួយដែលមានការិយាល័យ និងនាយករដ្ឋានរដ្ឋបាល។

មន្ត្រីយោធារូបនេះដដែលបានគូសបញ្ជាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «ខណៈក្រុមមន្ត្រីសន្តិសុខកំពុងដឹកនាំការងារពង្រឹងសន្តិសុខបន្ទាប់ពីការផ្ទុះមួយ ស្រាប់គ្រាប់បែក២គ្រាប់បានផ្ទុះ ដោយសម្លាប់មនុស្ស៥នាក់ និងរងរបួស ១១នាក់។ ក្នុងចំណោមអ្នកស្លាប់ក្នុងនោះរួមមានមន្ត្រីយោធាម្នាក់ មន្ត្រីប៉ូលិស២នាក់ និងមន្ត្រី២នាក់មកពីនាយកដ្ឋាន រដ្ឋបាល»។

គួរបញ្ជាក់ថា ទីក្រុង មីយ៉ាវ៉ាឌី (Myawady) របស់មីយ៉ាន់ម៉ាដែលសិ្ថតនៅជាប់ព្រំដែនជាមួយប្រទេសថៃ បានក្លាយជាផ្ទាំងស៊ីបមួយនៃជម្លោះរវាងយោធា និងកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរបបសឹក ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ ដែលធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូល ក្នុងភាពចលាចលនៃអំពើហង្សាមកទល់នឹងសព្វថ្ងៃ៕

ដកស្រង់ពី៖ Fresh News