Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Srettha និងគណៈរដ្ឋមន្ត្រីរបស់លោក ធ្វើសច្ចាប្រណិធានជាផ្លូវការ ចំពោះមុខព្រះមហាក្សត្រថៃ

  • បោះពុម្ព

 នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក Srettha Thavisin និងគណៈរដ្ឋមន្ត្រីរបស់លោក នៅក្នុងរដ្ឋាភិបាលចម្រុះមាន១១គណបក្ស កាលពីថ្ងៃអង្គារ បានធ្វើសច្ចាប្រណិធានជាផ្លូវការហើយនៅចំពោះមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn។

លោក Srettha មកពីគណបក្សភឿថៃ ដែលដឹកនាំក្រុមចម្រុះ និងសមាជិកទាំង ៣៣រូបនៃគណៈរដ្ឋមន្ត្រីបានធ្វើសច្ចាប្រណិធានបង្ហាញពី ភក្តីភាពចំពោះព្រះមហាក្សត្រ នៅឯពិធីមួយរៀបចំឡើងនៅក្នុងព្រះបរមរាជវាំង Dusit Palace ក្នុងទីក្រុងបាងកក។

បន្ទាប់ពីការធ្វើសច្ចាប្រណិធាន រដ្ឋាភិបាលថៃថ្មី នឹងត្រូវធ្វើបទបង្ហាញពីគោលនយោបាយទៅកាន់សភា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ សូមបញ្ជាក់ថា លោក Srettha Thavisin មានអាយុ ៦១ឆ្នាំ និងជាមហាសេដ្ឋីម្នាក់ ដែលទទួលបានការអប់រំនៅសហរដ្ឋអាមេរិក និងជាអតីតប្រធានក្រុមហ៊ុន Sansiri បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងផ្តោតជាសំខាន់លើការដោះស្រាយតម្រូវការចាំបាច់របស់ប្រជាជន។

លោក Srettha ដែលកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ ក៏បានឱ្យដឹងដែរថា លោក នឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធនេះ នេះបើតាមការផ្សាយរបស់ Reuters។