Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាស៊ានសម្រេចថា មីយ៉ាន់ម៉ា នឹងមិនត្រូវបានអនុញ្ញាតឱ្យ កាន់តំណែងជាប្រធានប្ដូរវេន នៅឆ្នាំ២០២៦ឡើយ

  • បោះពុម្ព

 ក្រុមមេដឹកនាំអាស៊ាន កាលពីថ្ងៃអង្គារ បានសម្រេចចិត្តថា មីយ៉ាន់ម៉ា នឹងមិនត្រូវបានអនុញ្ញាតឱ្យទទួល តំណែងជាប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ២០២៦ នោះទេ។

នេះបើតាមក្រុមមន្ត្រីការទូតអាស៊ាន និងមេដឹកនាំ ហ្វីលីពីន ដកស្រង់ចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន AP។ ការសម្រេចចិត្តខាងលើ ត្រូវបានប្រកាសឱ្យដឹងនៅឯកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង ហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី ហើយនេះ អាចជាបរាជ័យមួយនៃកិច្ចខិតប្រឹងប្រែង របស់របបសឹក មីយ៉ាន់ម៉ា ក្នុងការស្វះស្វែងការគាំទ្រ និងទទួលស្គាល់ពីអន្តរជាតិ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា ដណ្ដើម អំណាច កាលពីឆ្នាំ២០២១ ដែលបង្កឱ្យមានភាពចលាចលនៃអំពើហិង្សា មកទល់នឹងសព្វថ្ងៃ។

ជុំវិញការសម្រេចចិត្តនេះដែរ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលតំណែង ជាប្រធានអាស៊ានជំនួសមីយ៉ាន់ម៉ា នៅឆ្នាំ ២០២៦។

ប៉ុន្តែប្រទេសឥណ្ឌូណេស៊ី មិនបានបញ្ជាក់ថា តើហេតុអ្វីបានជាហ្វីលីពីន ត្រូវទទួលតំណែងជា ប្រធានវេនជំនួសមីយ៉ាន់ម៉ា ឡើយ។ សូមបញ្ជាក់ថា ប្រទេសឡាវ នឹងត្រូវកាន់តំណែងជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២៤ រីឯម៉ាឡេស៊ី នឹង ត្រូវធ្វើជាប្រធាននៅឆ្នាំ២០២៥៕