Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក ព្រមានកូរ៉េខាងជើងពីផលវិបាក ប្រសិនបើផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី

  • បោះពុម្ព

សេតវិមាន កាលពីថ្ងៃអង្គារ (ម៉ោងនៅវ៉ាស៊ីនតោន) បានព្រមានកូរ៉េខាងជើង ពី «ផលវិបាក» ប្រសិនបើ ហ៊ានលក់អាវុធឱ្យរុស្ស៉ី សម្រាប់សង្រ្គាមឈ្លានពានរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីទីក្រុង វ៉ាស៊ីនតោន បង្ហើបឱ្យដឹងថា ទីក្រុងព្យុងយ៉ាង កំពុងស្ថិតនៅក្នុងកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងអាវុធជាមួយ ទីក្រុងមូស្គូ។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថា សហរដ្ឋអាមេរិក ជឿជាក់ថា កិច្ចចរចារវាងកូរ៉េខាងជើង និងរុស្ស៉ី មានភាពជឿនលឿន ទៅមុខយ៉ាងសកម្ម។

លោក Sullivan បានគូស បញ្ជាក់ថា «ការផ្ដល់អាវុធឱ្យរុស្ស៉ី យកទៅប្រើប្រាស់នៅលើសមរភូមិដើម្បីវាយប្រហារ លើឃ្លាំងស្ដុក ធញ្ញជាតិ និងហេដ្ឋារចសម្ព័ន្ធកម្ដៅនៅតាមទីក្រុងធំៗ ខណៈយើងកំពុងឆ្ពោះទៅរករដូវរងា ព្រមទាំងដើម្បី ដណ្ដើមយកទឹកដីដែលជាកម្មសិទ្ធរបស់រដ្ឋអធិបតេយ្យមួយ មិនមែនជារឿងល្អសម្រាប់កូរ៉េខាងជើងនោះទេ ហើយពួកគេនឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសមពីសហគមន៍អន្តរជាតិ ចំពោះរឿងមួយនេះ (ប្រសិន បើហ៊ានលក់អាវុធឱ្យរុស្ស៉ី)»។

សូមបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Jake Sullivan កើតមានឡើង បន្ទាប់ពីក្រុមមន្ត្រីអាមេរិកនៃ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានឱ្យដឹង កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅថា មេដឹកនាំកូរ៉េខាង ជើង លោក គីម ជុងអ៊ុន អាចនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបលោក ពូទីន ក្នុងពេលឆាប់ៗ ដោយមានកិច្ចព្រមព្រៀងអាវុធជារបៀបវារៈសំខាន់។

ប៉ុន្តែទាំងកូរ៉េខាងជើង និងរុស្ស៉ី មិនទាន់ធ្វើអត្ថាប្បាយ លម្អិតឆ្លើយតបទៅនឹងការលើកឡើងនេះទេ នេះបើតាមការផ្សាយរបស់ AFP ។