Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចក្រភពអង់គ្លេស នឹងប្រកាសចាត់ទុក ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ជាអង្គការភេរវករ

  • បោះពុម្ព

ក្រសួងមហាផ្ទៃនៃចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា ក្រុមទាហាន ស៉ីឈ្នួល Wagner Group របស់ប្រទេសរុស្ស៉ី នឹងត្រូវចាត់ថ្នាក់ជាអង្គការភេរវករដោយរដ្ឋាភិបាលអង់គ្លេស។

សេចក្តីព្រាងបទបញ្ជាមួយ ដែលត្រូវដាក់ទៅកាន់សភា នឹងអនុញ្ញាតឱ្យទ្រព្យសម្បត្តិទាំងអស់របស់ Wagner អាចត្រូវចាត់ថ្នាក់ជាទ្រព្យសម្បត្តិរបស់អង្គការភេរវករ និងរឹបអូសទុកបាន ហើយការចូលជាសមាជិក ឬការគាំទ្រ ក្រុមទាហានស៉ីឈ្នួលនេះ នឹងជារឿងខុសច្បាប់ ដែលប្រឈមការមានទោសជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ។

បទបញ្ជានោះ ត្រូវបានរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១៣ ខែកញ្ញា។ ក្រោយពេលចូលជាធរមាន ការលើក កម្ពស់ផ្សព្វផ្សាយអំពីក្រុម Wagner ការជួយសម្របសម្រួលកិច្ចប្រជុំ និងការកាន់បង្ហាញនិមិត្តសញ្ញារបស់ ក្រុមនេះ នៅតាមទីសាធារណៈ ក៏ត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ផងដែរ។

សូមបញ្ជាក់ថា ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុម Wagner ទាំងមូលតែម្តង កាលពីខែមីនា ឆ្នាំ ២០២២។ រីឯកាលពីខែកក្កដា ឆ្នាំនេះ ចក្រភពអង់គ្លេស ក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល និងក្រុមហ៊ុននានា ដែលមានទំនាក់ទំនងជាមួយ Wagner នៅឯសាធារណរដ្ឋអាហ្រ្វិកកណ្តាល ម៉ាលី និងស៊ូដង់ ថែមទៀតផង នេះបើតាមការផ្សាយរបស់ AFP ។