Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យន្តហោះអាកាសចរណ៍ក្នុងស្រុករុស្ស៉ី១គ្រឿង ផ្ទុកមនុស្សសរុបជាង១៦០នាក់ ចុះចតបន្ទាន់ទៅលើវាលស្រែដោយសុវត្ថិភាព ក្រោយជួបបញ្ហាបច្ចេកទេស

  • បោះពុម្ព

 (មូស្គូ)៖ នៅថ្ងៃអង្គារនេះ យន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករុស្ស៉ី មានផ្ទុកមនុស្សសរុបជាង១៦០នាក់ បានធ្វើការចុះចតបន្ទាន់ដោយសុវត្ថិភាព ទៅលើវាលស្រែមួយកន្លែងនៅតំបន់ស៊ីបេរី (Siberia) នៃប្រទេសរុស្ស៉ី។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករុស្ស៉ី Ural Airlines បាននិយាយសេចក្តីថ្លែងការណ៍ថា យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់ខ្លួន ប្រភេទ Airbus A320 ដែលមានគោលដៅធ្វើដំណើរពីទីក្រុងសូឈី (Sochi) ឆ្ពោះទៅកាន់ទីក្រុងអូម (Omsk) បានធ្វើការចុះចតជាបន្ទាន់ដោយសុវត្ថិភាព ទៅលើវាលស្រែមួយកន្លែង ហើយអ្នកដំណើរចំនួន១៦១នាក់ ដែលស្ថិតនៅលើយន្តហោះ គឺមិនបានរងរបួសឡើយ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារអាកាសចរណ៍នៃប្រទេសរុស្ស៉ី FATA គឺដំបូងឡើយ យន្តហោះខាងលើបានស្នើសុំចុះចតបន្ទាន់ នៅឯព្រលានយន្តហោះ ណូវ៉ូស៉ីបៀស (Novosibirsk) ប៉ុន្តែក្រោយមកក៏បានសម្រេចជ្រើសរើសចុះចតនៅវាលស្រែមួយកន្លែង ក្បែរភូមិឈ្មោះ កាមិនកា (Kamenka) ក្នុងតំបន់ Novosibirsk។

ការចុះចតបន្ទាន់នេះ ត្រូវបានធ្វើឡើង ក្រោយយន្តហោះជួបបញ្ហាបច្ចេកទេស។ ទីភ្នាក់ងារ FATA បានប្រាប់ថា យន្តហោះនោះផ្ទុកអ្នកដំណើរ១៥៩នាក់ និងក្រុមការងាររបស់យន្តហោះ៦នាក់។ ជាមួយគ្នានេះ អាជ្ញាធររុស្ស៉ីក៏បានបើក ការស៉ើបអង្កេតលើហេតុការណ៍នេះ ដើម្បីកំណត់ថាតើ មានការបំពានច្បាប់សុវត្ថិភាពអាកាសចរណ៍ដែរ ឬយ៉ាងណាផងដែរ៕

ដកស្រង់ពី៖ Fresh News