Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អូស្រ្តាលី និងឥណ្ឌូណេស៉ី បញ្ជូនរថក្រោះប្រយុទ្ធ ចូលរួមក្នុងសមយុទ្ធដឹកនាំដោយសហរដ្ឋអាមេរិក

  • បោះពុម្ព

 ទាហានរាប់ពាន់នាក់មកពីសហរដ្ឋអាមេរិក ឥណ្ឌូណេស៉ី អូស្ត្រាលី និងកងកម្លាំងនៃសម្ព័ន្ធមិត្តផ្សេងទៀត បានបង្ហាញពីសមត្ថភាពនៃរថក្រោះប្រយុទ្ធរបស់ខ្លួន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ក្នុងសមយុទ្ធ យោធាមួយនៅលើកោះជ្វា (Java) របស់ឥណ្ឌូណេស៊ី។

អំឡុងពេលធ្វើសមយុទ្ធនេះ កងកម្លាំងអូស្ត្រាលីបានដាក់ពង្រាយរថក្រោះ M1A1 Abrams ចំនួន ៥គ្រឿង ហើយយោធាឥណ្ឌូណេស៉ីបានដាក់ពង្រាយរថក្រោះ Leopard-2 ចំនួន ២គ្រឿង សម្រាប់ការធ្វើសមយុទ្ធ រយៈពេល ២សប្តាហ៍ ដែលចាប់ផ្តើមតាំងពីថ្ងៃទី ១ ខែកញ្ញាមក នៅស្រុកបានីយូវ៉ាងហ្គី នៃតំបន់ឆ្នេរសមុទ្រ ក្នុងខេត្តជ្វា ភាគខាងកើត។

សមយុទ្ធយោធានេះ ក៏នឹងរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិតផងដែរ។ អគ្គមេបញ្ជាការកងពលធំថ្មើរជើងទី២៥ នៃកងទ័ពសហរដ្ឋអាមេរិក បាននិយាយថា ការដាក់បញ្ចូលនូវ រថពាសក្រោះក្នុងសមយុទ្ធទ្រង់ទ្រាយធំ នឹងផ្តល់ឲ្យកងកម្លាំងរបស់សម្ព័ន្ធមិត្ត និងដៃគូនានា មានឱកាស សាកល្បងអាវុធ ខណៈពួកគេ កំពុងរៀបចំការត្រៀមលក្ខណៈផ្នែកយោធាឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា ជាធម្មតា ឥណ្ឌូណេស៉ី និងចិន មានទំនាក់ទំនងវិជ្ជមាន ប៉ុន្តែមួយរយៈកាលចុងក្រោយនេះ ទីក្រុងហ្សាការតា បានសម្តែងការព្រួយបារម្ភអំពីសកម្មភាពរបស់ចិន មកលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង។

ដោយឡែក ចិន មើលឃើញថា សមយុទ្ធបែបនេះ គឺជាការគំរាមកំហែង ដោយ ចោទប្រកាន់សហរដ្ឋអាមេរិកថា បានកសាងសម្ព័ន្ធភាពឥណ្ឌូប៉ាស៉ីហ្វិកស្រដៀងនឹងអង្គការណាតូ ដើម្បីរាំង ខ្ទប់ចិន នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃចន្ទ ។