Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងវ៉ាស៉ីនតោន រំពឹងថា នឹងមានជំនួបរវាងលោក Blinken ជាមួយប្រមុខការទូតចិន នៅសហរដ្ឋអាមេរិក មុនដំណាច់ឆ្នាំនេះ

  • បោះពុម្ព

សហរដ្ឋអាមេរិករំពឹងថា រដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីនខិន នឹងអាចធ្វើជាម្ចាស់ផ្ទះ ទទួលរដ្ឋមន្ត្រី ការបរទេសចិន លោក វ៉ាង យី នៅលើទឹកដីសហរដ្ឋអាមេរិកមុនដំណាច់ឆ្នាំ ២០២៣នេះ ដែលអាចកើត ឡើងនៅអំឡុងពេល ឬក្រោយមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលគ្រោងរៀបចំ នៅ សប្តាហ៍ក្រោយ។

កាលពីសប្តាហ៍មុន កាសែត Wall Street Journal បានផ្សាយថា ចិន គ្រោងនឹងបញ្ជូនអនុប្រធានាធិបតី លោក ហាន ចេង ជាជាងបញ្ជូន លោក វ៉ាង មកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ដែលនឹងប្រមូលផ្តុំទៅដោយមេដឹកនាំ មកពីគ្រប់ទិសទីជុំវិញពិភពលោក នឹងកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន សម្តែងការខកចិត្តដោយសារប្រធានាធិបតីចិន លោក ស៉ី ជិនពីង មិនបានចូលរួមកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌា ប៉ុន្តែលោក បៃដិន បានបន្ថែមថា រូបលោក នឹងមានឱកាសជួបលោក ស៉ី នាពេលក្រោយទៀត នេះបើ តាមការផ្សាយរបស់ AFP ។