Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តៃវ៉ាន់ថា ចិនបញ្ជូនយន្ដហោះចម្បាំង ២៨គ្រឿង ហោះក្បែរដែនកោះរបស់ខ្លួន

  • បោះពុម្ព

 ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ បាននិយាយថា យន្ដហោះចម្បាំងចិន ២៨គ្រឿង បានហោះហើរនៅក្បែរដែនកោះរបស់ខ្លួន ហើយក្នុងនោះភាគច្រើននៃយន្ដហោះចម្បាំងទាំងនេះ បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដែរថា ចិន បាននិងកំពុងដឹកនាំបេសកកម្មរយៈចម្ងាយឆ្ងាយ និងការបណ្ដុះបណ្ដាល តែមិនបានបញ្ជាក់លម្អិតនោះទេ ដោយគ្រាន់តែបន្ថែមថា យោធារបស់ខ្លួន កំពុងតាមដានស្ថានការណ៍ជាមួយការដាក់ពង្រាយយន្ដហោះ និងនាវាល្បាត។

សូមបញ្ជាក់ថា តៃវ៉ាន់ ដែលចិនចាត់ទុកថា ជាខេត្តមួយរបស់ខ្លួន បានរាយការណ៍ពីវត្តមានយន្ដហោះចម្បាំងចិន នៅក្បែរដែនកោះរបស់ខ្លួន តាំងតែពីសប្ដាហ៍មុនមកម្ល៉េះ បន្ទាប់ពីទីក្រុងប៉េកាំង បាននិយាយថា កងទ័ពចិន កំពុងប្រុងជើងការខ្ពស់ ក្រោយនាវាចម្បាំង ២គ្រឿងរបស់សហរដ្ឋអាមេរិក និងកាណាដា ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងខែកញ្ញានេះ។

យន្ដហោះចម្បាំងចិន ៦៨គ្រឿង និងនាវាចម្បាំង ១០គ្រឿង ត្រូវបានប្រទះឃើញជុំវិញកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នេះបើតាមការផ្សាយរបស់ AFP